កណ្តាល៖ នៅថ្ងទី០៥ខែ០៩ឆ្នាំ២០១៥ វេលាម៉ោង១៥និង៣០នាទីកម្លាំងប៉ុស្តិនគរបាលរដ្ឋបាល សំរោងលើ.ពើក.ដំណាក់ អំពិល.ឆក់ឈើនាង សហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានឃាត់ខ្លួនមុខសញ្ញារក្សាទុកសារធាតុញៀនដោយខុសច្បាប់០២នាក់ នៅចំណុចផ្លូវរទេះភ្លើងក្នុងភូមិ ត្រពាំងទួលឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
១-ឈ្មោះជុំ មុំ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរបើកបរ(អ៊ិក)ស្រុកកំណើតភូមិស្រែល្អ ឃុំសេនារាជឧត្តម ស្រុក ព្រះស្តេចខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅការដ្ឋានភូមិឈូកធំ ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល។
២-ឈ្មោះ ម៉ែន ភី រីឡាភេទប្រុសអាយុ២៤ឆ្នាំមុខរបរបើកបរ ស្រុកកំណើតភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងការដ្នានខាងលើ។ ថ្នាំញៀន ប្រភេទម៉ាទីកកក០១កញ្ចប់មធ្យម (តម្លៃ២០ដុល្លារ) ។ នគរបាលរដ្នបាលសំរោងលើ.ពើក.ដំណាក់អំពិល. ឆក់ឈើនាង សហការជាមួយជំនាញបានបានចុះឃ្លាំមើលមុខសញ្ញាឈ្មោះ វើន សុខរឿន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរ ជួញដូរនៅភូមិត្រពាំងទួល ឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល ពេលនោះស្រាប់ឃើញជនសង្យ័យទាំង០២នាក់ខាងលើចេញពីផ្ទះមុខសញ្ញាខាងលើទើបត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក០១កញ្ចប់មធ្យម ហើយទៅឆែកឆេរផ្ទះឈ្មោះវើន សុខរឿន រកឃើញដាវសាម៉ូរ៉ៃ ០២ និងឧបករណ៍ប្រើប្រាស់មួយចំនួននិងទូរស័ព្ទដៃម៉ាកនូគា០៣គ្រឿង.ពណ៌ខ្មៅ០២គ្រឿង
ពណ៌ក្រហម ០១គ្រឿង។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការ តាមនីតិវិធី ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួនបុរស២នាក់ ករណីគ្រឿងញៀន