កំពង់ធំ៖ នៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាល ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ក្រោយពេលដែលពួកគេ បានស្ទាក់វាយ ជនរងគ្រោះ ម្នាក់ បន្ទាប់ពីកើតជម្លោះ នៅក្នុងក្លឹបកំសាន្ត ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។ ជនសង្ស័យ 3នាក់ បានវាយនឹងក្បាលខ្សែក្រវាត់ដែក ទៅលើជនរងគ្រោះឈ្មោះ ឈឿក ធឿន ប្រ អាយុ ១៨ ឆ្នាំ នៅភូមិត្រពាំងអារ័ក្ស ឃុំ ជ័យ ស្រុក កំពង់ស្វាយ បណ្តាល ឲ្យរបួស ក្បាល ១កន្លែង ។ ក្រោយចាប់បាន កម្លាំងនគរបល បាន ដកហូត វត្ថុតាង ខ្សែកក្រវាត់ក្បាលដែក១ និង ដាវ សាម៉ូរ៉ៃ ២ ហើយបច្ចុប្បន្ន ជននេះ ត្រូវបាន យកទៅសួរនាំ នៅអធិការដ្ឋាន នគរបាល ក្រុងស្ទឹងសែន ដើម្បីចាត់ការតាម នីតិវិធី។
ដោយឡែក ស្រុក កំពង់ស្វាយ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ សហការជាមួយកំលាំងចម្រុះ ចុះបង្ក្រាប បទល្មើសនេសាទ ១លើកនៅចំណុចអូតាហាក់ ឃុំផាត់សណ្តាយ ដោយបាន កាប់បំផ្លាញរបាំងសាច់អួន ៣ របាំងប្រវែង ៦០០ម ,ឡុក៦ ,លូ១២ និង បង្គោល ៤០០ដើម៕
» ព័ត៌មានជាតិ » យុវជន៣នាក់ ឈ្លោះគ្នា ស្ទាក់វាយពេលចេញពីក្លឹប ប៉ូលិសចាប់វាយខ្នោះ