ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ជាមួយ​គោយន្ត បណ្តាលឲ្យ​មនុស្ស​ម្នាក់​របួស​ភ្លៅ​ធ្ងន់ធ្ងរ​និង​ម្នាក់​ទៀត​បើក​ម៉ូតូ​គេចខ្លួន​បាត់

ម៉ូតូ​បុក​ជាមួយ​គោយន្ត បណ្តាលឲ្យ​មនុស្ស​ម្នាក់​របួស​ភ្លៅ​ធ្ងន់ធ្ងរ​និង​ម្នាក់​ទៀត​បើក​ម៉ូតូ​គេចខ្លួន​បាត់

​ព្រះសីហនុ ៖ មនុស្ស​ម្នាក់​រងរបួស​ដាច់​សាច់​ភ្លៅ​យ៉ាងធ្ងន់ធ្ងរ និង​ម្នាក់​ទៀត​បាន​បើក​ម៉ូតូ​គេចខ្លួនបាត់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៌​មួយ នៅលើ​ផ្លូវជាតិ​លេខ​៣ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៣-១៨៤ ស្ថិតក្នុង​ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
គ្រោះថ្នាក់​ចរាចរណ៌​ខាងលើ​បង្ក​ឡើង ដោយ​ម៉ូតូ ០១​គ្រឿង​មិន​ស្គាល់​ម៉ាក បើកបរ​មាន​ទិសដៅ​ពី​កំពត សំដៅ​មក​វាលរេញ ខណៈពេល​ដែល​អ្នក​បើក​បរ​ម៉ូតូ​វ៉ា​ផុត​រថយន្ត​មួយ​គ្រឿង​ដែល​បរមាន​ទិសដៅ​ស្របគ្នា ហើយក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​ជាមួយ​គោយន្ត​ដឹក​ឈើ​មួយគ្រឿង​ទៀត ដែល​បើកបរ​បញ្ចា​សទិស​គ្នា ។ ដោយសារតែ​អ្នកបើកបរ​ម៉ូតូ​បើក​ហួស​ល្បឿន​កំណត់ និង​វ៉ា​ជែង​ជាមួយ​ឡាយ ក៏​បាត់បង់​ម្ចាស់ការ ជ្រុល​ចង្កូត​ទៅបុក​និង​គៀជា​មួយ​គោយន្ត​មួយគ្រឿង​ទៀត បណ្តាលឲ្យ​រងរបួស​អ្នករួមដំណើរ​យ៉ាងធ្ងន់ធ្ង​រ  ។​
អ្នកបើកបរ​ម៉ូតូ​ឈ្មោះ អេង ភេទ​ប្រុស មាន​ទីលំនៅ ស្រុក​ទឹកឈូរ ខេត្ត​កំពត ចំណែក​អ្នករួមដំណើរ​មានឈ្មោះ សា រុំ ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​មណ្ឌល​២ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ  ៕
05-09-201556441 56442 56443

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya