ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » កាប់​៣​ពូថៅ ប្លន់​យក​ម៉ូតូ​បានសម្រេច​រត់គេចខ្លួន​បាត់ស្រមោល

កាប់​៣​ពូថៅ ប្លន់​យក​ម៉ូតូ​បានសម្រេច​រត់គេចខ្លួន​បាត់ស្រមោល

ស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ លប​កាប់​ពីក្រោយ​ចំនួន​១​ពូថៅ​ចំ​កញ្ចឹងករ និង ១​ពូថៅ​ទៀត​ចំ​ថ្គាម​ខាងស្តាំ ព្រមទាំង ១​ពូថៅ​ទៀត​ចំ​ដៃ​ខាងឆ្វេង សំណាងល្អ រង​របួសស្រាល​ត្រូវ​បញ្ជូន​មក​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដើម្បី​លាង​របួស​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែលជា ១៣​និង​២០​នាទី​រសៀល ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ផ្លូល​ចូល​កំពុងដរ​ស្តៅ ស្ថិតក្នុង​ភូមិ​ស្តៅ​១ ឃុំ​ស្តៅ ស្រុក​សេ​សាន ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។ ជនរងគ្រោះ​ឈ្មោះ ឆ​យ ឆើត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​បាន​នោះ​គឺ​ម៉ាក ហុងដា ឌ្រី​ម C១២៥  ផលិត ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-1025​។ ពី​ដំបូង​មាន​បុរស​ម្នាក់​ដើរ​មក​ហៅ​គាត់​អោយ​ឌុប​គេ​ចេញពី​ផ្សារ​ខេត្ត ទៅ​ផ្លូវ​ចូល​កំពុងដរ​ស្តៅ ពេលនោះ​គឺ​ម៉ោង​ប្រហែល​ជា ១៣​និង​០០​នាទី នៅ​ពេល​គាត់​ឌុប​បុរស​ម្នាក់​នោះ​មក​ដល់​ផ្លូវ​ចូល ស្រាប់តែ​បុរស​ម្នាក់​នោះ​អោយ​គាត់​បន្តរ​ឌុប​គេ​ចូល​ទៅក្នុង​បន្ថែមទៀត គាត់​ក៍​ព្រម​ឌុប​ចូល ពេល​នោះ​ផ្លូវ​ចូល​មាន​ការលំបាក​គាត់​ក៍​ឈប់​ម៉ូតូ បន្ទាប់​មក​ស្រាប់​បុរស​នោះ​ទាញ​ពូថៅ​កាប់​គាត់​ពីក្រោយ​ចំ​កញ្ចឹងករ ចំនួន​១​ពូថៅ និង ១​ពូថៅ​ទៀត​ត្រូវ​ចំ​ថ្គាម តែម្តង គ្រា​នោះ​ម៉ោង​ប្រហែល​១៣:២០​នាទី​។​

​នៅពេល​ដែល​បុរស​នោះ​កំពុងតែ​កាប់​គាត់ គាត់​ក៍​ស្ទុះ​ចេញពី​ម៉ូតូ ដើម្បី​គេច​រួច​ហើយ​បុរស​នោះ​ក៍យា​ពូថៅ​បំរុង​កាប់​ចំ​កណ្តាល​ក្បាល​របស់​គាត់ គាត់​ក៍​យកដៃ​រង បណ្តាលអោយ​ត្រូវ​ដៃ​ខាងឆ្វេង​មួយ​ពូថៅ​ទៀត គាត់​ក៍​រត់​ចូល​ព្រៃ​គេចខ្លួន រួច​ហើយ​ក៍​ទូរស័ព្ទ​ទៅ​អ្នក​ស្គាល់​គ្នា​អោយ​ជួយ​ហៅ​សមត្ថកិច្ច ។ ក្រោយ​ពី​ចូល​ក្នុង​ព្រៃ​បាន​ប្រហែល​កន្លះ​ម៉ោង គាត់​ក៍​ដើរចេញ​ពី​ក្នុងព្រៃ​មក​ផ្លូវ​ជាតិ​វិញ ដើម្បី​រងចាំ​សមត្ថកិច្ច​មក​ដល់​ផងដែរ​៕

05-09-201556451 56452 56454

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya