ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ចោរប្លន់​ម្នាក់ ក្នុងចំណោម​៤​នាក់​ដាក់គុកព្រៃ.ស

បញ្ជូន​ចោរប្លន់​ម្នាក់ ក្នុងចំណោម​៤​នាក់​ដាក់គុកព្រៃ.ស

​ភ្នំពេញ ៖ នគរបាល​ខណ្ឌទួលគោក​សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ចោរប្លន់​ម្នាក់​បាន​ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​និស្សិត​ម្នាក់​បានសម្រេច ខណៈ​គូកន​៤​នាក់​រត់ចោល ។

 

​ចោរប្លន់​រូបនេះ​ឈ្មោះ វ៉ាន់ ជី​វ័​ន្ត អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ល្វា​ស ឃុំ​ល្វា​ស ស្រុក​ល្វាឯម ខេត្តកណ្តាល ស្នាក់នៅ​បណ្ដោះអាសន្ន​ផ្ទះជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​.​ស កាលពី​រសៀល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៣៥៣ និង​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​១០​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡេង ស៊ី​ឌឿ​ន អាយុ​២៦​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​ភាសា​អង់គ្លេស ស្នាក់​នៅផ្ទះ​លេខ​២២៧ ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 

​គូសបញ្ជាក់ថា កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​លេខ​១៨២ ភូមិ​៨ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង គោលបំណង​មក​យក​សង្សារ​ដែល​ធ្វើការ​នៅ​ខារ៉ាអូខេ​នគរ​សំរិទ្ធ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ពី​កើតមក​លិច​។ ពេលមកដល់​ចំណុចកើតហេតុ​មាន​ជនសង្ស័យ​មួយក្រុម មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក Suzuki Nex ពណ៌​សលាយ​ខ្មៅ បាន​ជិះ​បញ្ច្រាស​មក​ធាក់​ជនរងគ្រោះ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ក្រុម​ជនសង្ស័យ​បាន​ដក​ខ្សែក្រវាត់​ដេញ​វាយ​ជនរងគ្រោះ រួច​លើកយក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់ទៅ​។ ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ ស្រប​ពេលដែល​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បានមក​អន្តរាគមន៍​ដេញតាម​ក្រុម​ជនសង្ស័យ រហូតដល់​ក្រោយ KTV Newstar ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក៏បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ស្ទាក់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​ចាប់យក​វត្ថុតាង ម៉ូតូ​របស់​ជនរងគ្រោះ ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ស៊េរី ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CO-4917 បាន​ជាក់ស្តែង​។ ចំណែក​ជនសង្ស័យ​៤​នាក់​ទៀត បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ៕dfdddd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya