ព្រះសីហនុ ៖ សមត្ថកិច្ចបាននិយាយថា កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥កញ្ញា ២០១៥ កម្លាំងជំនាញដឹកនាំដោយព្រះរាជអាជ្ញារង ហួត វិចិត្រ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះសំណាក់( ចល័ត ) មានស្រុកកំណើត ភូមិឃុំកោះធំ ស្រុកស្អាងខេត្តកណ្តាល ។
ប្រតិបត្តិការនេះធ្វើឡើងនៅផ្ទះសំណាក់ ត្បូងពេជ្រ ក្រោយពីមានការបញ្ជាពីស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ជូន ណារិន ។
ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនរួមមាន៖ មេតាំហ្វេតាមីន 115ក្រាម ,ទូរស័ព្ទដៃ2គ្រឿង និង ប្រាក់80$ ,ជញ្ជីងសំរាប់ថ្លឹង ចំនួន1គ្រឿង និងសម្ភារៈមួយចំនួន ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងសាងសួរនិងរៀបចំឯកសារកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕