ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ម្តាយ​យក​ក្មេងប្រុស​អាយុ​៩​ខែ មក​ទុក​ចោល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ​

ម្តាយ​យក​ក្មេងប្រុស​អាយុ​៩​ខែ មក​ទុក​ចោល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ​

ភ្នំពេញ ៖  កាលពី​ព្រឹក​ថ្ងៃទី​០៥ កញ្ញា ២០១៥ នៅក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក​។ ទារក​ម្នាក់​នេះ​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ មាន​អាយុ​៩​ខែ ហើយក៏​មិន​បានដឹងថា ម្តាយ​ឪពុក​របស់​គេ​មាន​ទីលំនៅ នៅ​កន្លែង​ណា​ដែរ​។ នៅ​ម៉ោង​ប្រមាណ​៣​យប់​ឆ្លង​ចូល​ថ្ងៃ​ទី​០៥ កញ្ញា ២០១៥​នេះ​មាន​ស្ត្រី​ម្នាក់​យក​ទារក​ម្នាក់នេះ​មក​មន្ទីរពេទ្យ​ខាងលើ ដើម្បី​ព្យាបាល​ជម្ងឺ ហើយ​ក្រោយមក​ក៏បាន​យក​ទារក​ម្នាក់​នេះ​មក​ផ្ញើ​នឹង​អ្នក​ជម្ងឺ​ក្បែរ​ខាង ថា​ទៅ​ក្រៅ​មួយ​ភ្លែត​ក៏​ស្រាប់តែ​បាត់​ដំណឹង​ឈឹង​តែម្តង លុះ​មកដល់​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ដោយសារ​តែ​បាត់​ម្តាយ​របស់​ទារក​នេះ​យូ​ពេក ម្យ៉ាង​ដោយ​ខ្លាច​គេ​ចោទថា លួច​កូន​គេ​នោះ អ្នក​ជម្ងឺ​ក្បែរ​ខាង​រូបនោះ​ក៏​បាន​រាយការណ៍​មក​អាជ្ញាធរ សង្កាត់​ទឹកល្អក់​ទី​១ ហើយ​អាជ្ញាធរ​សង្កាត់​ក៏​បាន​ទៅយក​ក្មេង​នោះ​មក​កាន់​ទីស្នាក់កា​រ​សង្កាត់ ភ្លាម​ដែរ​។​
​នាពេល​នេះ​ទារក​ម្នាក់នេះ​កំពុង​នៅ​ក្នុង​ស្នាក់ការ​ប៉ុស្តិ៍​ទឹកល្អក់ ទី​១ គោ​បុ័ង ហើយ​សមាគមន៍​នារី​សង្កាត់​កំពុង​ធ្វើ​ទំនាក់ទំនង​មក​សមាគមន៍​នារី ខណ្ឌ​ទួលគោក ដើម្បី​ចាត់ការ​បន្ត ថា​តើ​ត្រូវ​បញ្ជូន​ទារក​ម្នាក់នេះ​ទៅ​រក្សាទុក​នៅ​ទីណា​បន្ត បើសិនជា​ម្តាយ​របស់​ទារក​រូបនេះ​មាន​ចេតនា​បោះបង់​កូន​ចោល​មែន​នោះ​៕
Nita-5-A-29-Full

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya