ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស៊ីឈ្នួល​បើក​ម៉ូតូ​ដឹកឈើ​ប្រណីត ឡើង​ចំណោត​មិន​រួច​ដួល​ឈើ​សង្កត់​បែកក្បាល​ស្លាប់​ ​

ស៊ីឈ្នួល​បើក​ម៉ូតូ​ដឹកឈើ​ប្រណីត ឡើង​ចំណោត​មិន​រួច​ដួល​ឈើ​សង្កត់​បែកក្បាល​ស្លាប់​ ​

ខេត្ត​រតនគិរី​៖ បុរស​មាន​មុខរបរ​ជា​អ្នក​ស៊ីឈ្នួល​បើក​ម៉ូតូ​ដឹកឈើ​ប្រណីត​ឲ្យ​ឈ្មួញ ត្រូវបាន​ស្លាប់​ភ្លាមៗ​ខណៈ​ម៉ូតូ​ដួល ហើយ​ឈើ​បាន​សង្កត់​លើ​ចំ​ក្បាល​បែក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ មើលទៅ​គួរឲ្យ​អាណោចអាធ័ម​បំផុត ។​
​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​តេន​ញ៉ ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។ សាក្សី​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា មុនពេល​កើតហេតុ បុរស​ឈ្មោះ​ពៅ រតនា អាយុ​២៣​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​បើក​ម៉ូតូ​ដឹក​ឈើ​ឲ្យ​ឈ្មួញ បាន​ដឹក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​១​ដុំ ដែល​មាន​មុខកាត់ ២០​សង្ទីម៉ែត្រ​គុណ​៤០​សង្ទីម៉ែត្រ​ប្រវែង​ជាង​២​ម៉ែត្រ ជា​ប្រភេទ​ឈើ​ត្រូវប៉ាន់ និង​មាន​តម្លៃ​ខ្ពស់ ។ ពួកគេ​បាន​បន្តថា ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ឡើង​ចំណោត ប៉ុន្តែ​ក្នុង​ស្ថានភាព​ឈើ​នោះ​ធំ និង​ធ្ងន់ ក៏​បណ្តាល​ឲ្យ​ម៉ូតូហើប​កង់​មុខ បោក​ក្រឡាប់​ផ្ងារជើង​ឡើងលើ រួចហើយ​ក៏​សង្កត់ ចំ​ក្បាល​ជនរងគ្រោះ​បែក​ហូរ​ឈាម ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ។ សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ថា ក្រោយពី​កើតហេតុ សមត្ថកិច្ច​ក៏​បាន​យក​ឈើ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល ដោយឡែក​សព​ជនរងគ្រោះ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ស្ថិតក្នុង​ភូមិ​ឡ​ន់ ឃុំ​ប៉​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ។​
​អ្នកភូមិ​បាន​និយាយថា សព្វថ្ងៃនេះ មាន​ប្រជាពលរដ្ឋ ជា​កម្មករ​រកស៊ី​បើក​ម៉ូតូ​ដឹក​ឈើ​ឲ្យ​ឈ្មួញ ពិតជា​ប្រថុយ ទៅនឹង​បញ្ហា​គ្រោះថ្នាក់​ធ្ងន់​បំផុត ព្រោះ​ពួកគេ​ព្យាយាម​បើក​លឿន គេច​ពី​សមត្ថកិច្ច និង​ការបើក​ឆ្លងកាត់​កន្លែង​ខ្លះ​ផ្លូវ​លំបាក ឡើង​ភ្នំ ចុះ​ភ្នំ កន្លែង​ខ្លះ​ទៀត ប្រភេទ​ដី​រអិល ពេល​ភ្លៀង​ធ្លាក់​ម្តងៗ តែងតែ​ជួប​គ្រោះថ្នាក់ ដួល ស្ទើរ​ស្លាប់​ស្ទើរ​រស់ ប៉ុន្តែ​ដោយ​ស្ថានភាព​គ្រួសារ​លំបាក ម្នាក់ៗ​ប្រថុយ​នឹង​គ្រោះថ្នាក់​ជីវិត​បំផុត ៕11960251_423753061143123_4828371185729632024_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya