ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​វាយ​ជនបរទេស​យក​កាបូប​ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​វាយ​ជនបរទេស​យក​កាបូប​ ​

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​ជនបរទេស​ម្នាក់​យក​កាបូប​លុយ​មិន​បាន​សម្រេច ហើយ​ព្យាយាម​រត់គេចខ្លួន ប៉ុន្តែ​គេច​មិន​ផុត​ពី​ការ​តាម​ប្រ​ម៉ាញ​របស់​សមត្ថកិច្ចរ​ហូត​ចាប់បាន​តែ​ម្តង ។​-
​កាលពី​វេលា​ម៉ោង​០២​និង​១៥​នាទី ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ចំនុច​ក្នុង​ផ្សារ​សុរិយា​ម៉ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។
​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌួង សេរីរ​ត​នះ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរប​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ចំណែក ជនរងគ្រោះ​ឈ្មោះ RANDALL. ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ សញ្ជាតិ​អាមេរិក ។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បានឲ្យដឹងថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​ជនរងគ្រោះ​បាន​ដើរចូល​ទៅ​បន្ទប់ទឹក​ក្នុង​ផ្សារ​សុរិយា​ម៉ល ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ឌួង សេរីរ​ត​នះ បាន​ចូល​ទៅ​តាម​ក្រោយ​រួច​វាយ​ជនរងគ្រោះ​បណ្តាលអោយ​បែកក្បាល ហើយ​ព្យាយាម​ដណ្តើម​យក​កាបូបស្ពាយ ប៉ុន្តែ​ជនរងគ្រោះ​បាន​ដណ្តើមយក​កាបូប​នោះ​បាន​មក​វិញ ភ្លាម​នោះ​ជនសង្ស័យ​ក៏​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់ ។ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែ​កញ្ញា វេលា​ម៉ោង​០២​និង​១៥​នាទី ទើប​កំលាំង​ជំនាញ​អហ​ដូនពេញ​បាន​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ៕11169228_423960507789045_5647031260264310456_n 11947490_423960557789040_7158517504773483642_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya