ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ក្មេង​ទំនើង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈ​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ

ក្មេង​ទំនើង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈ​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ

ភ្នំពេញ ៖​ក្មេង​ទំនើង​៣​នាក់ ដែល​សមត្ថកិច្ច​ដាក់​ងារ​ឱ្យ ត្រូវបាន​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទឹកថ្លា​ខណៈ​ជនសង្ស័យ​ទាំងនោះ​បាន​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​០២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៤​ខែ​កញ្ញា​ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​២០០៤ ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
ជនសង្ស័យ​ទាំង​៣​នាក់​នោះ​១,​មានឈ្មោះ​ថុន​គីមហុង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​បឹង​ត្រី​ស្នាក់នៅ​ភូមិ​កោះរ​ងាង​សង្កាត់​ពុន​សាំង​ខណ្ឌ​ព្រែក​ព្នៅ​និង​ជា​អ្នកបើកបរ​ម៉ូតូ​និង​២,​ឈ្មោះ​ទិត​ភា​(​ហៅ​ក្ដាម )​ភេទ​ប្រុស​អាយុ​០២១​ឆ្នាំ​មុខរបរ​នៅ​ផ្ទះ​ស្នាក់នៅ​ភូមិ​ថ្នល់​ខ្ពស់​សង្កាត់​ពុន​សាំង​ខណ្ឌ​ព្រែក​ព្នៅ​និង​៣,​ឈ្មោះ​ស៊ឹម​សា​រ៉ង​ភេទ​ប្រុស​អាយុ​(​ហៅ​រ៉ង )​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​ចុង​ថ្នល់​សង្កាត់​ពុន​សាំង​ខណ្ឌ​ព្រែក​ព្នៅ​។​
ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​មុនពេល​កើតហេតុ​ដោយ​ក្នុង​នាម​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្ដិ៍​ទឹកថ្លា​បាន​ធ្វើការ​ល្បាត​និង​ពួនស្ទាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ក៍​បាន​ប្រទះឃើញ​ក្មេង​ទំនើង​ទាំង​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​(susuki) សេរី​០១៥​ពណ៍​សបិត​ស្កុត​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១,ez៩០២៥​ដោយ​សមត្ថកិច្ច​មានកា​រ​សង្ស័យ​បាន​ហៅ​ឈប់​និង​ធ្វើ​ឆែកឆេរ​បាន​រកឃើញ​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​ដែល​ជនសង្ស័យ​បាន​លាក់ទុក​នៅ​និង​ខ្លួន​ទើប​សមត្ថកិច្ច​សំរេច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​មក​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​តែម្ដងទៅ​៕
04-09-201556331

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya