ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » លោក កែវ វាសនា ជា​អ្នកចម្រៀង​ជួប​គ្រោះថ្នាក់​ចរាចរណ៍?​ ​

លោក កែវ វាសនា ជា​អ្នកចម្រៀង​ជួប​គ្រោះថ្នាក់​ចរាចរណ៍?​ ​

ភ្នំពេញ ៖ នៅ​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៥ តារាចម្រៀង កែវ វាសនា ដោយ​លោក​បាន​លើកឡើង​ថា គ្មាន​ទេ​បង វា​ជា​ព័ត៌មាន​មិន​ពិត​ឡើយ ព្រោះ​ថា​ឥឡូវនេះ​ខ្ញុំ​កំពុងតែ​នៅ​ខេត្ត​បាត់ដំបង​មក​ច្រៀង​ក្នុង​កម្មវិធី ប្រគំ​តន្ត្រី​របស់​ស្រា​បៀ​លី​អូ​។​
​ថ្មីៗ​នេះ​មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើ​ខណៈ​គេ​ប្រទះឃើញ​រូបថ​តនៃ ទិដ្ឋភាព​ហេតុការណ៍​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដ៏​គួរឲ្យ​រន្ធត់ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​រូបថត​របស់​តារាចម្រៀង កែវ វាសនា ដែល​ត្រូវបាន​Page និង​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន​យក​ទៅ​ចែកចាយ​បន្ត​ឲ្យ​គ្នា ដោយ​បាន​សរសេរថា តារាចម្រៀង កែវ វាសនា ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​តាកែវ​។ ប៉ុន្តែ​ក្នុងនោះ​ពុំ​មាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ពេលវេលា និង​ទីកន្លែង​គ្រោះថ្នាក់​នោះ​ឡើយ​។ ចំពោះ​ដំណឹង​ដែល​ថា​តារា​ចម្រៀង ល្បី​ឈ្មោះ​គួរសម​របស់​ផលិតកម្ម​សាន់ដេ លោក កែវ វាសនា ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បច្ចុប្បន្នកំពុង​បន្ត​ការភ្ញាក់ផ្អើល ខ្លាំង​ដល់​ទស្សនិកជន​អ្នកគាំទ្រ​ព្រមទាំង​មជ្ឈដ្ឋាន​អ្នក​ស្នេហា​វិស័យ សិល្បៈ​មួយចំនួន​ផងដែរ​។ ខណៈ​គេ​ក៏​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​នេះ​ជា​រឿង​ពិត ឬ​គ្រាន់តែ​ជាការ​ប្រឌិត​ឡើង​ក្នុង​ចេតនា​ចង់​ធ្វើ​បាប​លោក កែវ វាសនា​។  ក្រោយពី​បាន​ឃើញ​រូបភាព​នេះ​ភ្លាម ខ្ញុំ​ក៏​បាន​ធ្វើ​ឃ្លីប​វីដេអូ​មួយ​បង្ហោះ​ប្រាប់​មហាជន​អ្នកគាំទ្រ​រួច មក​ហើយ​ថា មិនមែន​ជា​ការ​ពិត​ឡើយ ចំពោះ​ហេតុ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ឯ​ខេត្តតាកែវ​ដែល​មាន​ការ កាត់​.​ត ភ្ជាប់​រូបខ្ញុំ​ទៅ​នឹង​រថយន្ត​មួយ​គ្រឿង​ដែល​ក្រឡាប់​ធ្លាក់​ទៅ​ម្ខាង ផ្លូវ​។​
​តារាចម្រៀង​ម្ចាស់​បទ​នឹក​អូន​ឡើង​គ្រុន លោក កែវ វាសនា បាន​បន្តថា បើ​តាម​ខ្ញុំ​គិត​វា​អាច​ជា​ចេតនា​របស់​ផេច​មួយនេះ ដែល​បាន​យក​រូប​ខ្ញុំ​ទៅ​កាត់​.​ត ភ្ជាប់​នឹង​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ក្រឡាប់​។ ម្យ៉ាងទៀត​បច្ចុប្បន្ន​ខ្ញុំ​សង្កេតឃើញ​មាន​ផេច​មួយចំនួន​មិនដឹងពួ​ក​គាត់ បង្កើតឡើង​ក្នុង​ចេតនា​អ្វី​ទេ គឺ​តែង​សរសេរ​ចុះផ្សាយ​ព័ត៌មាន និង​រឿង​មិន​ពិត ចេះ​សរសេរ​តែ​ផ្តេស​តែ​ផ្តាស​មិនដឹង​ក្បាល​កន្ទុយ​អ្វី​ឡើយ​។​
​លោក កែវ វាសនា បាន​បន្ថែមថា ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ឡើយ នៅពេល​ឃើញ​គេ​យក​រឿង​ដែល​មិន​ពិត​បែប​នេះ​ទៅ​ធ្វើ​ជា​រឿង​លេងសើច​បង្ក​ការ ភ្ញាក់ផ្អើល​ដល់​មហាជន​អ្នកគាំទ្រ​នោះ​។ ពិសេស​ក៏​ប៉ះពាល់​ដល់​ខ្លួន​ខ្ញុំ​ផ្ទាល់​តែម្ដង ព្រោះតែ​ប្រយោជន៍​បុគ្គល​មក​បំផ្លាញ​សេចក្ដីសុខ​របស់​អ្នក​ដទៃ​ដែល​មិនបាន ដឹង​អី​ផង ស្រាប់តែ​យក​ខ្ញុំ​ទៅ​លេងសើច​បែបនេះ​៕
22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya