ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ចាប់រំលោភ​កម្មការិនី​ម្នាក់ នៅ​ក្នុង​ឡាន​ ​

បុរស​ម្នាក់ ចាប់រំលោភ​កម្មការិនី​ម្នាក់ នៅ​ក្នុង​ឡាន​ ​

កំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ ហើយ​សមត្ថកិច្ច​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ តាម​ផ្លូវច្បាប់ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​កម្មករ​ម្នាក់ បាន​សម្រេច​នៅក្នុង​ឡាន​។​
​ជនជាប់ចោទ​មានឈ្មោះ​សត់ ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ពពូ​ស ឃុំ​ជម្ពូរ​ព្រឹក ស្រុក​ឧត្តុង្គ បាន​រំលោភ​នារី កម្មការិនី​ឈ្មោះ​ឡ​.​ទ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឡ ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧត្តុង្គ នៅ​ក្នុង​ឡាន ខណៈ ពេល​ចេញ​ពី​ធ្វើ​ការងារ កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥​។ ប្រភព​បន្តថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ចំណុច​មុខ​រោងចក្រ​ជេ​នើ​រ៉េសិ​ន ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ដោយ​រំលោភ​នៅលើ​ឡាន​ដឹក​កម្មករ​។​
​ក្រោយពី​កើត​ករណី​ចាប់រំលោភ​នេះ នារី​រងគ្រោះ​បាន​ប្រាប់​ម្ដាយ​នាង ឈ្មោះ​ឡេង សី​ន អាយុ​៣៦​ឆ្នាំ រួច​ក៏​បាន​ដាក់​ពាក្យបណ្តឹង នៅ​អធិការ​ស្រុក​សំរោង​ទង​។ លុះដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥ ជនសង្ស័យ​ខាងលើ​ត្រូវបាន​ប៉ូលិស​ស្រុក​ឃាត់​មក​សួរនាំ​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya