ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹកឈើ​​គ្រញូង​បុក​​ជាមួយ​ឡាន​​ដឹក​សណ្តែក​ស្លាប់​អ្នកបើកបរ ​

ឡាន​ដឹកឈើ​​គ្រញូង​បុក​​ជាមួយ​ឡាន​​ដឹក​សណ្តែក​ស្លាប់​អ្នកបើកបរ ​

បន្ទាយមានជ័យ ៖ ​ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​ទ្រាស ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​
​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ដែល​ដឹកឈើ​គ្រញូង​បាន​បុក​ជាមួយ​រថយន្ត កាមរី​ឆ្លាម​ដឹក​ស​ណ្តែ​ត​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំងសងខាង​ស្លាប់​នៅ កន្លែងកើតហេតុ​ភ្លាមៗ ។​
តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​ដឹកឈើ​គ្រញូង​យ៉ាង​លឿន​តាម បណ្តោយ​ផ្លូវជាតិ​លេខ​៦ ។ ពេល​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កាម​រី​ឆ្លាម​មួយគ្រឿង ដឹក​ស​ណ្តែ​ត​ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើករថយន្ត​ទាំងសងខាង ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ​តែម្តង ធ្វើ​ឲ្យ​រថយន្ត​កាមរី​បា​ឡែ​ន​បាន​ខ្ទាតចូល​ស្នាមភ្លោះ​ធ្លាយ​ចេញ​ឈើ គ្រញូង​ចេញពី​រថយន្ត​ផងដែរ ។
ចំណែក​អ្នកបើករថយន្ត​ទាំង​២​គ្រឿង​គេ​នៅ​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ  ។​
​ក្រោយ​កើតហេតុ​ការណ៍​ខាងលើ​គេ​ឃើញ មាន​វត្តមាន​លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចុះទៅពិនិត្យ​និង​ធ្វើ កំណត់ហេតុ​ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya