ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឧក្រិដ្ឋជន​វង់ វិន បន្ទាប់ពី​ចេញពី​ពន្ឋនាគារ បានធ្វើ​សកម្មភាព គំរាម​គំហែង វាយ​ធ្វើបាប ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ ដេក​ស្រក់​ទឹកភ្នែក ភ័យ​ស្លន់ស្លោរ ដោយសារ​ខ្លាច់​បាត់បង់​ដី​ ​

ឧក្រិដ្ឋជន​វង់ វិន បន្ទាប់ពី​ចេញពី​ពន្ឋនាគារ បានធ្វើ​សកម្មភាព គំរាម​គំហែង វាយ​ធ្វើបាប ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ ដេក​ស្រក់​ទឹកភ្នែក ភ័យ​ស្លន់ស្លោរ ដោយសារ​ខ្លាច់​បាត់បង់​ដី​ ​

កំពង់ធំៈ  ប្រជាពលរដ្ឋ​៨០០​គ្រួសារ រស់នៅ​ក្រោម​ដែន​គ្រប់​គ្រង់​ដោយ​អានាធិបតេយ្យ  របស់​ឧក្រិដ្ឋជន ដែល ជាប់​អតីត ជា​ប់​ពន្ឋនាគារ ជាច្រើនលើក បាន​តាំងខ្លួន​ជា​ប្រធាន​អបគមន៍ បង្កើត​បក្សពួក បន្ត​គ្រប់​គ្រង់​បង្កើត ដែន​អានាធិបតេយ្យ ប្លន់ គំរាម សំលាប់ និង​ធ្វើ​ទារុណកម្ម ប្រជា​ពលរដ្ឋ​ស្លូតត្រង់ តាំងខ្លួន​ជា​អ្នកគ្រប់គ្រង​ដី របស់​ប្រជាពលរដ្ឋ បានកំណត់​ឲ្យ​ប្រជាពលរដ្ឋ បង់​លុយ​ក្នុង​មួយ​គ្រួសារ ចាប់ពី​១០០​ដុល្លា ដល់​ទៅ​១៧០០ ដុល្លា តាម​ទំហំ​ដី ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ ឲ្យ​ថ្លៃ​គ្រប់គ្រង​ទេ លោក វង់ វិន និង​ដក​យក​ដី​វិញ មិនឲ្យ ប្រជាពលរដ្ឋ​ណា​តវ៉ា  ។​
​ភាពភ័យខ្លាច​របស់​ប្រជាពលរដ្ឋ រស់​ក្រោម​ការឈឺចាប់ និង​សម្រក់​ទឹកភ្នែក  ព្រៀបបាន​ទៅនឹង​ជំនាន់ ៣​ឆ្នាំ ២០ ខែ ២០​ថ្ងៃ  ក្នុង​របប​ផ្តាច់ការ​ខែ្មរ​ក្រហម ខណៈពេល​ដែល​ឈាន​ដល់​ឆ្នាំ ២០១៥​ទៅហើយនោះ ក៏​នៅតែ បាន​ប្រជាពលរដ្ឋ ៨០០​គ្រួសារ​រងទុក្ខវេទនា ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ របស់​ក្រុម​បក្សពួក​ក្រុម​របស់​លោក វង់ វិន បាន​បង្កើត​ដែន​គ្រប់គ្រង បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ អូរ​អង្គុញ​ក្រោម ភូមិ​អូ​អង្គុញ​លើ ភូមិ អូ​ញ៉ាច់ ភូមិ អូ​អំពិល ស្ថិតនៅក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បង់លុយ​ថ្លៃ​ការពារ ឬ​ក៏​បង់​ព​ន្ឋ​ដី​ឲ្យ​ពួកគេ ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ​ឲ្យ​ពួកគេ គេ​នឹង​វាយ​ធ្វើបាប​ប្តី  និង​ប្រពន្ឋ ព្រមទាំង​ដក​យក​ដី មិនឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​បន្ត  មិនតែប៉ុណ្ណោះ​ដី​ប្រជាពលរដ្ឋ​រស់នៅ​សុខ ឧក្រិដ្ឋជន វង់ វិន រួមទាំង បក្សពួក បាន​ដក​យក​ដី​លក់​ឲ្យ​អ្នកដ៏ទៃ ថែមទាំង​សាងសង់​ផ្ទះ​លើ​ដី​របស់​ប្រជាពលរដ្ឋ​ទៀត​ផង ។
​ដោយ​មាន​ការ​ត្អូញត្អែ និង​ភ័យខ្លាច និង​ការ​គំរាម​សំលាប់ ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ហ៊ាន​ចេញ​មុខ​តវ៉ា​នោះ​ទេ ដោយសារ​តំបន់​ខាងលើ នៅ​ដាច់ស្រយាល ដែល​ជា​អសន្តិសុខ​សម្រាប់​ពួកគាត់ ទើប​លោក មេភូមិ ព្រមទាំង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០​នាក់ បាន​ងើបឡើង ដើម្បី​តស៊ូ​ប្តូរ​ស្លាប់​ប្រសើរ​ជាជាង​ការស្លាប់​ដោយ ជន​អន្ទពាល​សំលាប់ បាន​សុខចិត្ត​ដឹកជញ្ជូន​អ្នកសារព័ត៌មាន ដែល​មាន​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ ដើម្បី​ចុះ​ទៅ​ថត​រូបភាព តំបន់​អានាធិបតេយ្យ នៅ​ថ្ងៃ​ទី ២ ខែ កញ្ញា ឆ្នាំ ២០១៥ ដែល​ផ្លូវ​សែន​ពិបាក ដែល ជនខិលខូច​គិតថា គ្មាន​សត្ថកិច្ច ឬ​អ្នកសារព័ត៌មាន​ណា​ទៅ​ដល់ ទើប​បាន​បក្សពួក​ជនខិខខូច​បាន​ធ្វើ​អ្វី​តាំ​អំពើ​ចិត្ត ។​
​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា បាន​ជម្រាបជូន ដល់​អភិបាល​ខេត្ត​កំពង់ធំ លេខ ១៧២ រ​.​ស .​គ​១ តាមរយះ​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ស្នើ​ឲ្យ​ចាត់វិធានការ ចំពោះ​ជន​គំរាម​គំហែង រំលោភ​យក​ដី និង​ជំរិត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ ចំនួន ៨០០ គ្រួសារ នៅ​ភូមិ អូ​ញ៉ាច់ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ និង​ធ្វើ​អន្តរាគមន៍ ចាត់វិធានការ  លោក វង់ វិន និង​លោក ខាត់ ឈុន ឈ្មោះ គ្រីម សៀត  ឈ្មោះ ម៉ាត់ សេន លោក​ហាក់ សារ៉ាត់ ដែល​ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹងល្វា លោក កែវ សុវណ្ណ  ដោយ​បាន​បញ្ជាក់ថា ជន​ទាំង​៦​នាក់​នេះ បានធ្វើ​សកម្មភាព ជំរិត​ទារ លុយ រំលោភ​ដីធ្លី សំលាប់​មនុស្ស ។​
​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើ​ទឹកដី​នេះ ភាគច្រើន​គឺ​បងប្អូន​ខ្មែរ​ឥស្លាម និង​ខ្មែរ ប្រាប់ឲ្យដឹង​ថា លោក វង់ វិន ធ្លាប់​ជាប់គុគ​ជា​ច្រើន​ដង​ហើយ បាន​តាំងខ្លួន​ជា​អធិរាជ ចង់​បង្កើត​ដែល​គ្រប់​គ្រង់​ដោយ​ខ្លួនឯង រួមទាំង បក្សពួក បានធ្វើ​សកម្មភាព​ព្រៃផ្សៃ​មកលើ​ប្រជាពលរដ្ឋ សម្លាប់​ប្តី យក​ប្រពន្ឋ​គេ ខ្លាច​ប្រពន្ឋ​រត់​ទៅ​តាម​ប្តី​គេ វិញ​សុខចិត្ត​បាញ់ចោល ជំរិត​ទារលុយ ប្រជាពលរដ្ឋ​មិន​ឲ្យ​វាយ​ធ្វើបាប យក​ដី​ប្រជាពលរដ្ឋ​លក់​ឲ្យ​អ្នកដ៏ទៃ នៅក្នុង​ភូមិ ពុំ​មាន​ស្រីៗ​រស់នៅ​ទេ ដោយសារ​តែ​កន្លងមក​មាន​ករណី ប្លន់​រំលោភ ហើយ​ពុំ​អាច​ប្តឹង​សមត្ថកិច្ច ប៉ូលិស​បាន​ទេ ដោយសារតែ​លោក ហាក់ សារ៉ាត់ ជា​មេ​ប៉ុស្តិ៍ ជា​បក្សពួក​ជនល្មើស​ទាំង​នេះ ហើយ​ពុំ​មាន អ្នកណា​រក​ខុស​ត្រូវ​អោយ ។​
​ពូក​គាត់​បាន​បន្តថា ប្រជាពលរដ្ឋ​៨០០​គ្រួសារ ត្រូវ​បាន​រស់នៅ​ដោយ​គ្មាន លិខិតស្នាម ដោយ​ក្លាយជា​ជន រស់​នៅ​មិន​ស្របច្បាប់ ដោយសារតែ​គាត់​បាន សុំ​ផ្លាស់​ទីលំនៅ​ពី​ខេត្ត​កំពង់ចាម មក​រស់នៅ​ក្នុង​ខេត្ត​កំពង់ធំ ព្រម ទាំង​បាន​បង់លុយ ក្នុង​មួយ​គ្រួសារ ១០ ម៉ឺន​រៀល​ឲ្យ​លោក ហាក់ សារ៉ាត់ ដើម្បី​ចេញ​លិខិត​ស្នាក់នៅ ចំនួន ៣០០ គ្រួសារ តែ​លោក ហាក់ សា​រ៉ា​ត យក​ទាំង​លុយ យក​ទាំង​លិខិត​ផ្ទេរ​មក ហើយ​ពុំ​បាន​ចេញ​លិខិត ឲ្យ ស្នាក់​នៅ​ស្របច្បាប់​នោះទេ ជា​ហេតុ​ធ្វើឲ្យ​គាត់​ពុំ​បាន​ទៅ​បោះឆ្នោត ដោយសារតែ ខាង​ខេត្ត​កំពង់ចាម គេ​លុប ឈ្មោះ ខាង​កំពង់ធំ មិន​ចុះបញ្ជី​ឲ្យ ទើប​ក្លាយជា​មនុស្ស​រស់​នៅ​មិន​ស្របច្បាប់​។​
១​    ​លោក យ៉ា សុះ មេភូមិ បាន​ផ្តល់​បទ​សម្ភាស
២​    ​លោក ស្មាន ហ៊ីម ជា​ប្រជាពលរដ្ឋ ដែល​ត្រូវបាន លោក វង់ វិន គំរាម​សម្លាប់​វះ​ពោះ​យក​ថ្លើម​ស៊ី បានផ្តល់ បទ​សម្ភាស
៣​    ​លោក ជូរ សំអាន ស្នងការ​នគរបាល ខេត្ត​កំពង់ធំ បាន​ប្តេជ្ញា​ចាត់​វិធានការ​ចំពោះ​ជន ខិលខូច បាន ផ្តល់​បទ​សម្ភាស​ថា
៤​    ​ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ៕
​ដោយ  ប៊ុន  រដ្ឋា
5 7 09_03_18_49_21.mpeg_snapshot_07.55_[2015.09.04_06.37.25] 11205100_1627794224151026_1204593452742361621_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya