ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឌុបប្អូនស្រីទៅធ្វើការម៉ូតូបុកបាក់ជើងឆ្វេង ម៉ូតូបង្កបានរត់បាត់

ឌុបប្អូនស្រីទៅធ្វើការម៉ូតូបុកបាក់ជើងឆ្វេង ម៉ូតូបង្កបានរត់បាត់

ភ្នំពេញ ៖ យុវជនម្នាក់ រងរបួសបាក់ជើងឆ្វេង ចំណែកប្អូនស្រីម្នាក់ទៀត រួមដំណើរជាមួយ មិនមានរងរបួសឡើយ បន្ទាប់ពី ឌុបប្អូនស្រីទៅធ្វើការងារ មិនទាន់ដល់រោងចក្រផង ស្រាប់តែ មានម៉ូតូមួយគ្រឿង បើកបរស្របទិសគ្នា បើកជ្រែមកបុក ចំជើងឆ្វេងបណ្តាលឱ្យរងរបួស កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ ជួប សុវណ្ណា ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្ស សាលាវិទ្យល័យ សំរោងអណ្តែត រស់នៅ ភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទទួលរងរបួសបាក់ជើងឆ្វេង ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ សេរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AO-8463 រួមដំណើរជាមួយ ប្អូនស្រីម្នាក់ទៀត ដែលជាកម្មកររោងចក្រ មិនមានរងរបួស ។

តាមពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូឌុបគ្នា ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកពីកើតទៅលិចស្របទិសគ្នា បើកបរក្នុងល្បឿនលឿន វ៉ាជ្រែគេឯង ជ្រុលទៅកៀរម៉ូតូរបស់ជនរងគ្រោះ ចំជើងឆ្វេង ហើយមូ៉តូបង្កមិនដួល បានបន្តដំណើរទៅមុខបាត់ស្រមោល ចំណែកម៉ូតូជនរងគ្រោះ ក៏មិនដួលដែរ តែត្រូវចំជើង បណ្តាលឱ្យរងរបួស ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ចំណែកឯម៉ូតូ មិនមានការខូចខាត ហើយម៉ូតូបង្កក៏គេចខ្លួនបាត់ទៀត ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យសាច់ញាតិ វិញនៅកន្លែងកើតហេតុ ៕11261029_453706484813228_7894919944166584380_n 11954572_453706401479903_9028608930213816656_n 11960247_453706508146559_352261398606946402_n 11990538_453706368146573_996233257732877531_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya