ភ្នំពេញ៖ ឪពុងកូន២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានដឹកទៅសង្ក្រោះមន្ទីរពេទ្យភ្លាមៗខណៈពួកគាត់បានជិះម៉ូតូសណ្តោងរម៉កលក់ប្រហិតនិងមីឆាហើយត្រូវបានរថយន្តCRVមួយគ្រឿងបើកបរដោយបុរសម្នាក់ទំនងជាស្រវឹង បានបុកពីក្រោយពេញទំហឹងរងការខូចខាតនិងបង្កអោយមានមនុស្សរងរបួសធ្ងន់និងស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចផ្លូវឧកញ្ញាម៉ុងរិទ្ធី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចឃាត់ជាប់។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់និងកូនម្នាក់ទៀតរូមដំណើរជាមួយជិះម៉ូតូសណ្តោងរ៉ឺម៉ក លក់ប្រហិតនិងមីឆាដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចឡើងលើស្ពានជ្រោយចង្វា ខណៈមកដល់ពាក់បណ្តាលស្ពានស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកCRVពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ2K-4043 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទៀតប្រហិតនិងមីឆារាយប៉ាយពេញផ្លូវនិងរបួសធ្ងន់ស្រាលទាំង២នាក់ពុនិងកូន ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។
សាក្សីដដែលបានបន្តថាបន្ទាប់ពីកើតហេតុរថយន្តបង្កមិនបានឈប់មើលដើម្បីទទួលខុសត្រូវនោះទេ ថែមទាំងបានព្យាយាមបើករត់រហូតដល់ចំណុចខាងលិចរង្វង់មូលកាំកូ ផ្លូវឧកញ្ញាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែរខណ្ឌឬស្សីកែវ ក៏ត្រូវបានកម្លាំងនគរបានដេញឃាត់បានភ្លាមៗរូមទាំងម្ចាស់រថយន្តផងដែរ។
សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងដោយសាការបើកបរខ្វះការប្រុងប្រយ័ត្ន បើកលឿនមិនគោរពច្បាប់ បាត់បង់ម្ចាស់ការណ៍ មិនមានភាពទទួលខុសត្រុវ និងកើតឡើងមកពីការប្រើប្រាស់នូវសារធាតុស្រវឹងទើបបង្កអោយមានគ្រោះថ្នាក់កើតឡើងបាន។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ឃើញហេតុការដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
» ព័ត៌មានជាតិ » បើករថយន្តបុករទេះលក់ប្រហិតនិងលក់ម៉ីឆារបួស២នាក់ ព្យាយាមបើករត់ត្រូវសមត្ថកិច្ចចាប់