កណ្តាល៖ នៅថ្ងៃទី០៣ខែ០៩ឆ្នាំ២០១៥ វេលាម៉ោង ២១និង០០នាទីយប់ នៅផ្ទះសំណាក់ឡាលីន នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
– ជនរងគ្រោះឈ្មោះ ហេង សុធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរ ធ្វើចំការ (ត្រូវជាប្តី)
_ជនល្មើស០២នាក់ ៖
_ទី១ឈ្មោះ ញ៉ាន ស្រីអូន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួរភូមិ ដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ)
_ទី២ឈ្មោះ នូ ចាន់ធា ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ បញ្ចូលបទភ្លេងទូរសព្ទ័ ស្នាក់នៅភូមិព្រែកឬស្សី សង្កាត់ ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះបានទទួលពត៍មានតាមរយៈទូរស័ព្ទ ពីមិត្តភ័ក្ក្រថា ឃើញប្រពន្ធរបស់ខ្លួនដើរចូលផ្ទះសំណាក់ឡាលីន ជាមួយប្រុសម្នាក់ទៀត ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូ មកដល់ផ្ទះសំណាក់ឡាលីន ហើយក៏តាមទាន់នៅបន្ទប់លេខ២០៨តែម្តង រួចក៏បានរាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៌ នឹងបាននាំខ្លួនជនសង្ស័យទាំពីរនាក់មកកាន់ប៉ុស្តិ៍ដើមមៀន ដើម្បីបន្តមកអធិការដ្ឋានចាត់ការតាមនីតិវិធី៕