ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ទៅរក​បាយក្រៅផ្ទះប៉ះចំស្រីជើងល្អអស់​លុយនិង​ទូរស័ព្ទ ​

ទៅរក​បាយក្រៅផ្ទះប៉ះចំស្រីជើងល្អអស់​លុយនិង​ទូរស័ព្ទ ​

ភ្នំពេញ​៖  កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី យប់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៣​។ បុរស​អ្នក រត់​ម៉ូតូ​កង់​បី​ម្នាក់ បាន​ដេញចាប់​ស្ត្រី រកស៊ី​ផ្លូវភេទ ប្រគល់ជូន​សមត្ថកិច្ច មូលដ្ឋាន ខណៈ​ជនរងគ្រោះ​រូបនេះ មានបំណង​ទៅរក ស្ត្រី​រកស៊ី​ផ្លូវភេទ យកទៅ​ដេក នៅផ្ទះ​សំណាក់ ម្តុំ​ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ហើយ​ត្រូវបាន​ស្ត្រី​នោះ អោប​ប្រឡែង រួចហើយ បន្លំ​លូក​យកលុយ និង​ទូរស័ព្ទ រត់គេចខ្លួន​តែម្តង ។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរសរងគ្រោះ​មានឈ្មោះ ជា សំណាង អាយុ​៣៣​ឆ្នាំ រស់នៅ​ខណ្ឌទួលគោក មុខរបរ​អ្នករត់ ម៉ូតូ​កង់​បី បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា មួយគ្រឿង បំណង​ទៅរក​ស្ត្រី​រកស៊ី​ផ្លូវភេទ នៅ​ម្តុំ​ផ្លូវ​រថភ្លើង ។​
​ពេលទៅដល់​ស្ត្រី រកស៊ី​ផ្លូវភេទ ឈ្មោះ ចាន់ ស្រី​មាន អាយុ​២១ បានមក​អោប ប្រឡែង លេង​ជាមួយ រួចហើយ​បាន​លូក​យក ទូរស័ព្ទ និង​លុយ​ចំនួន​៩០​ដុល្លារ ហើយ​រត់គេច ខ្លួន​តែម្តង​។ តែ​ភ្លាមៗ​នោះ ជនរងគ្រោះ​បាន​រត់​ដេញតាម ចាប់​ប្រគល់​ឲ្យ សមត្ថកិច្ច​តែម្តង​។ បច្ចុប្បន្ន ស្ត្រី​សង្ស័យ​រូបនេះ ត្រូវបាន​ឃុំខ្លួន និង​សាកសួរ នៅ​នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya