ខេត្តកណ្ដាល ៖ យុវជនពាក់ព័ន្ធនឹងថ្នាំញៀន២នាក់ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិ លេខ១១០ ស្ថិតភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ ២នាក់ ១-ឈ្មោះ ថា ផល្លា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ។ ២-ឈ្មោះ សុខ សំ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរអ្នករត់តុនៅភ្នំពេញ ស្នាក់នៅភ្នំពេញ ។ អ្នកទាំង២ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។
វត្ថុតាងដែលដកហូតបានរួមមាន ៖ ថ្នាំញៀន១កញ្ចប់ធំ -វ៉ាឡូស្ពាយ០១ -ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពាក់ស្លាកលេខ កណ្តាល1L.3312 ពណ៌ខ្មៅ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចជនសង្ស័យទាំង២ ត្រូវបានយកមកអធិការដ្ឋាននគរបាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕