ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ​

បុរស​ម្នាក់ សំរេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ​

កំពង់ឆ្នាំង  ៖ នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ បុរស​ធ្វើអត្តឃាត​មាន​ឈ្មោះ​ម៉េង សុខ​គា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ គ្មាន​ផ្ទះសម្បែង​ទេ ស្នាក់នៅ​ផ្ទះ​ម្ដាយធំ នៅក្នុង​ភូមិ​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ ដា បាន​ចុះចោល​ជិត​១​ឆ្នាំ​មកហើយ មានកូន​២​នាក់ កូនស្រី​បង​អាយុ​៤​ឆ្នាំ ម្ដាយ​យក​ទៅ​ជាមួយ កូនប្រុស​ពៅ​អាយុ​២​ឆ្នាំ​រស់នៅ​ជាមួយ ក្នុង​ភាពក្រីក្រ និង​បាន​អ្នកជិតខាង​ជួយ​ចិញ្ចឹម​។​
​មុនពេល​កើតហេតុ​បុរស​ពោះម៉ាយ​រូបនេះ បាន​ផឹកស្រា​ថ្នាំ​ជាមួយ​មិត្ត​ភ័ក្ដិ​៣​នាក់​ក្នុង​ពេល​ព្រលប់ៗ ពេល​នោះ​ដែរ​កូនប្រុស​តូច​នោះ​ឈឺ​បាន​អ្នកជិតខាង​ជួយ​កោសខ្យល់​ឲ្យ បន្ទាប់មក​បុរស​ជា​ឪពុក​បាន​ទិញ​ថ្នាំ​បញ្ច្រក​កូន ពេល​កូន​យំ​ក៏បាន​វាយ​កូន​ជ្រុលដៃ​បន្តិច​បណ្ដាលឲ្យ​បែក​ប្រអប់​ដៃស្តាំ របស់​កូន​របួស​បែក​ឈាម​។ ក្រោយមក​ក៏​បាន​យកលុយ​២​ម៉ឺន​រៀល ប្រគល់​ឲ្យ​ស្ត្រី​រស់នៅ​ជិតខាង​ម្នាក់ ដោយ​ផ្តាំ​ថា​ជួយ​យក​កូន​ខ្ញុំ​ទៅ​ពេទ្យ​ព្យាបាល​ឲ្យ​ផង ហើយ​ក៏​ត្រឡប់​មក​ផឹក​ជាមួយ​មិត្ត​ភ័ក្ដិ​វិញ​។​
​បុរស​រូបនេះ​បាន​ផ្ដែផ្ដាំ​មិត្ត​ភ័ក្ដិ​ថា សូម​ជួយ​មើល​កូន​ឲ្យ​គ្នាផង ពេល​អត់​ពី​គ្នា​ទៅ ហើយ​ដោយសារ​តូចចិត្ត​នឹង​ការ​វាយ​កូន​ជ្រុលដៃ រូបគេ​ក៏​បាន​យក​កន្ត្រៃ​ធំ​មួយ​មក​ចាក់​កដៃ​ខាងស្តាំ​របស់​ខ្លួន​បង្ហូរ ឈាម  ហើយ​ពេលនោះ​មិត្ត​ភ័ក្ដិ​ក៏​បាន​ឃាត់​និង​ស្តីបន្ទោស​ឲ្យ​តិចតូច​។ បន្ទាប់​មក​រូបគេ​ក៏​បាន​យំ ហើយ​រត់​ឡើង​ចូលក្នុង​ខ្ទម ដែល​ខ្លួន​ស្នាក់នៅ ហើយ​បិទទ្វារ​ជិត  ដោយ​បាត់​គេ​យូរ​មិត្ត​ភ័ក្ដិ​គេ​ក៏​បាន​ទៅ​រុញ​ទ្វារ​បើក​ហៅ ក៏​ស្រាប់តែ​ឃើញ​គេ​ចង​.​ក នឹង​ខ្សែ​អង្រឹង​ជាប់​ជាមួយ​មេដំបូល​ខ្ទម​។​ពេល​នោះ​មិត្ត​ភ័ក្ដិ និង​អ្នកជិតខាង​ក៏​ឆោឡោឡើង ហើយ​នាំគ្នា​កាត់​ខ្សែ​អង្រឹង​ទម្លាក់​មក​ក្រោយ បំណង​យក​គេ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​រូបគេ​បាន​ស្លាប់បាត់​ទៅ​ហើយ​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​នគរបាល​ក្រុង​កំពង់ឆ្នាំង ក៏​បាន​មក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព​តាម​បច្ចេកទេស ហើយ​បាន​និយាយ​ឲ្យដឹងថា បុរស​រូប​នេះ​ពិតជា​បាន​ធ្វើអត្តឃាត​ដោយ​ចងក ពិតមែន និង​បាន​ប្រគល់​សព​ឲ្យ​ម្តាយធំ ជា​ម្ចាស់​ខ្ទម ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ដោយឡែក​កូនប្រុស​តូច​អាយុ​២​ឆ្នាំ ត្រូវបាន​អ្នកជិតខាង​យក​ទៅ​ចិញ្ចឹម​ថែទាំ បើ​ម្តាយ​គេ​មក​ទទួល​ទៅ​វិញ​ក៏​អ្នកភូមិ​ក៏​ប្រគល់​ឲ្យ​វិញ​ដែរ​។ គួរ​បញ្ជាក់ដែរថា ក្នុង​ថ្ងៃ​ទី​០៣ ខែកញ្ញា​នេះ មាន​អ្នក​ចង​.​ក​ស្លាប់​២​នាក់​ហើយ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​កាលពី​ព្រឹក​នៅ​ផ្សារ​ព្រៃ​ខ្មែរ  លោកគ្រូ​អ៊ុយ សាស្ត្រ​ចារ្យ​វិទ្យាស្ថាន​ប្រាយ​ហូប​ក៏​បាន​ចងក​សម្លាប់ខ្លួន​ដែរ ដោយ​តូចចិត្ត​ប្រពន្ធ​រត់ចោល​៕M04-09-15-a11951240_1674344246118383_8292316940355331840_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya