ខេត្តកណ្ដាល ៖ យុវជន៤នាក់ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចកំពង់ដរអរិយក្សត្រភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យទាំង៤នាក់ ១.ឈ្មោះ ភាច សុភា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កសិករ ទីលំនៅភូមិខ្សាច់ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ២.ឈ្មោះ សាំង ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅ ភូមិពោធិធំ ឃុំអរិយក្សត្យ ស្រុកល្វាឯម ខេត្តកណ្តាល ។ ៣.ឈ្មោះ ឃុត សីុដេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ លេងភ្លេងតន្ត្រីសម័យ ទីលំនៅ ភូមិខ្សាច់ ឃុំអរិយក្សត្យ ស្រុកល្វាឯម ខេត្តកណ្តាល ។ ៤.ឈ្មោះ ប៉ិច ភារុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅ ភូមិខ្សាច់ ឃុំអរិយក្សត្យ ស្រុកល្វាឯម ខេត្តកណ្តាល ។
វត្ថុតាងចាប់បាន ៖-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន០១កញ្ចប់តូច -ទូរស័ព្ទ ០២គ្រឿង (ម៉ាកNokia សេរី1616ពណ៌ខ្មៅ និងម៉ាកCamfone ពណ៌ទឹកមាស)។
នៅមុនពេលកើតហេតុសមត្ថកិច្ចកំណត់មុខសញ្ញា បានដាក់កម្លាំងតាមឃ្លាំ មើល នៅកំពង់ចម្លងអរីយក្សត្រ ភ្នំពេញបានឃើញមុខសញ្ញាឆ្លងទៅទិញថ្នាំហើយបានឆ្លងមកដល់ភូមិអរិយក្សត្យវិញ កម្លាំងសមត្ថកិច្ច បានឃាត់ឆែកឆេរឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន បានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី៕