ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្នុងខណៈពេលដែលរូបកេជិះម៉ូតូ ១ គ្រឿង ម៉ាកឃ្លិច ក្នុងល្បឿនលឿនហើយគេចពី ជង្ហុកក៏ចាប់ហ្វ្រាំងមុខ បណ្តាលឲ្យដួលប្រាវ កាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២
ខណ្ឌចំការមន នៅទលមុខ វិទ្យាល័យ ទួលស្វាយព្រៃ។
សាក្សីនៅកន្លែងកើតហេតុខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុនោះគេបានឃើញបុររ រងគ្រោះ ជិះម៉ូតូឃ្លីចមួយគ្រឿង ពណ៌ខ្មៅលាយឈាមជ្រួកបាន ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីត្បូងទៅជើង ដោយ
រូបគាត់បានជិះម៉ូតូក្នុងល្បឿនលឿនហើយគេចពីជង្ហុកក៏បណ្តាលដួលប្រាវទៅថ្នល់បណ្តាលឲ្យបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង ចំណែកម៉ូតូរងការខូចខាតផងដែរ។
បន្ទាប់ពីកើតហេតុម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅវិញ ។ គ្រោះថ្នាក់នេះសមត្ថកិច្ចបានបញ្ជាក់ថាគឺបង្កឡើងដោយសារបុរសរងគ្រោះគាត់ជិះម៉ូតូលឿនពេកហើយគេចពីជង្ហុករួចក៏ចាប់ហ្វ្រាំងមុខបណ្តាលឲ្យបោកដួលរងរបួសធ្ងន់បែបនេះតែម្តងទៅ៕ ជាតិតា
» ព័ត៌មានជាតិ » បុរសម្នាក់ជិះ ម៉ូតូលឿនពេកគេចពី ជង្ហុក ចាប់ហ្វ្រាំងមុខ បោក ដួលបោកក្បាលរងរបួសធ្ងន់