កំពង់ស្ពឺ៖ យុវជនពីរនាក់ស្រវឹងជោកជាំហើយដួលម៉ូតូតែត្រូវជនឆ្លៀតឪកាសលួចយកម៉ូតូទៅបាត់តែពួកគេបែរជាបំភ្លឺថាមានជនសង្ស័យ៣នាក់តាមធាក់ផ្តួលភ្ជង់ប្លន់ទៅវិញ។
ហេតុការណ៏បណ្តាលអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី ២ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៤៤ស្ថិតក្នុងភូមិតាម៉ុលសង្កាត់_ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។
យុវជនរងគ្រោះទី១មានឈ្មោះអ៊ុចកក្កដាភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជនរងគ្រោះទី២ឈ្មោះពឹមភាន់ភេទប្រុសអាយុ២៣ឆ្នាំរស់នីភូមិច្រកពពូលឃុំជម្ពូព្រឹក្សស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ម៉ូតូដែលបាត់បង់ម៉ាកសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1D0739។
ជនរងគ្រោះឈ្មោះពឹមភាន់បានបំភ្លឺប្រាប់សមត្ថកិច្ចថាកាលពីល្ងាចថ្ងៃទី២កក្កដា២១៥ពួកគេបាននាំគ្នាទៅផឹកស្រាបៀរនៅផ្ទះឆ្មោះអ៊ីវស៊ីណាត្រូវជាមិត្តភក្តិនៅភូមិពាមឃុំតាំងក្រូចស្រុកសំរោងទងដោយផឹកអស់ស្រាបៀរខ្លាំងមួយកេះ។ផឹកតាំងពីម៉ោង៤រហូតដល់ម៉ោង៧និង៣នាទីទើបឆប់ហើយក៏ឌុបគ្នាត្រឡប់មកផ្ទះវិញលុះមកដល់កន្លែងកើតហេតុស្រាប់តែជួបនឹងជនសង្ស័យ៣នាក់ជិះម៉ូតូស្មាស់មួយគ្រឿងមិនមានពាក់អាវបានធាក់ពួកគេផ្តួលហើយដកកាំភ្លើងមួយដើមភ្ជង់ពួកគេរួចហើយក៏ធ្វើសកម្មវាយដោយដំបងដែកទីបបណ្តាលអោយគេទាំងពីរនាក់សន្លប់លែងដឹងខ្លួនហើយក៏យកម៉ូតូជិះគេខ្លួនបាត់តែម្តង។
ករណីនេះធ្វើអោយសមត្ថកិច្ចឈឺក្បាលជាខ្លាំងដោយសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះមិនត្រូវបានក្រុមជនសង្ស័យណាមួយធ្វើសកម្មភាពភ្ជង់ប្លន់ស្អីនោះទេគឺពួកគេស្រវឹងខ្លាំងដួលម៉ូតូក៏ដេកលង់លក់នៅកន្លែងកើតហេតុតែម្តង។ដោយឃើញឪកាសល្អអ្នកធ្វើដំណើរដែលមានគំនិតអាក្រក់ក៏លើកយកម៉ូតូនោះជិះទៅបាត់ទៅ។
ករណីនេះដឹងដល់សមត្ថកិច្ចបន្ទាប់ពីអ្នកធ្វើដំណើរឆ្លងកាត់ទីនោះឃើញជនរងគ្រោះទាំងពីរដេកសន្លប់ដោយមានស្នាមរបួសបែកមុខមាត់ក៏រាយការណ៏អោយសមត្ថកិច្ចចុះមកពិនិត្យ។មន្ត្រីសមត្ថកិច្ចមយរូបបានប្រាប់ថាក្រោយធ្វើការពីនិត្យកន្លែងកើតហេតុនិងលើខ្លួនជនរងគ្រោះដោយសមត្ថកិច្ចជំនាញនិងគ្រូពេទ្យរួចមកឃើញថាលើខ្លួនជនរងគ្រោះទាំងពីរមិនមានស្លាកស្នាមណាមួយដែលបង្ហាញថាជនរងគ្រោះត្រូវវាយដំដោយវត្ថុរឹងនោះទេ។ករណីនេះជនរងគ្រោះមានបំណង់បបោងសភាពការណ័ធ្វើអោយសមត្ថកិច្ចទាំងអាវុធហត្ថនិងនគរបាលឈឺក្បាលជាខ្លាំង។តែទោះជាយ៉ាងណាក៏សមត្ថកិច្ចទាំងពីរស្ថាប័នមិនព្រងើយកន្លើយក្នុងការស្វែងរកម៉ូតូជនរងគ្រោះមកវិញដែរ។
ទោះជាករណីនេះជាអ្វីក៏ដោយក៏នៅព្រឹកថ្ងៃដដែលសមត្ថកិច្ចទាំងពីរស្ថាប័នបានបើកការស្រាវជ្រាវដើម្បីតាមរកចាប់ខ្លយនជនឆ្លៀតឪកាសដែលយកម៉ូតូរបស់ជនរងគ្រោះ៕ដោយះសុខសុភ័ណ្ឌ
» ព័ត៌មានជាតិ » ជនរងគ្រោះថាចោរប្លន់ តែសមត្ថកិច្ចសន្និដ្ឋានស្រវឹងម៉ូតូត្រូវជនឆ្លៀតឱកាសលួចយក