ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ផឹកស៊ី​ស្រវឹង ដក​កាំភ្លើងខ្លី​គំរាម​បាញ់​ផ្អើល​ពេញ​ហាង​

ផឹកស៊ី​ស្រវឹង ដក​កាំភ្លើងខ្លី​គំរាម​បាញ់​ផ្អើល​ពេញ​ហាង​

​ភ្នំពេញ ៖ យុវជន​មាន​គ្នា​៦​នាក់ ចូល​ផឹកស៊ី​ក្នុង ហាង​ស្រវឹងស្រា ដក​កាំភ្លើងខ្លី គំរាម​បាញ់ បុគ្គលិក​ក្នុង​ហាង​ផ្អើល​រត់​ជាន់ជើងគ្នា​កាលពី​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុង ហាង «​បុប្ផា​រាជ​នី​» តាម​បណ្ដោយ​ផ្លូវ ទំនប់​លេខ​៧០ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫ​ស្ស៊ី​កែវ​។​

 

​បុគ្គលិក​ម្នាក់​សុំ​មិនបាន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​យុវជន​មួយក្រុម ប្រមាណ​៦​នាក់ បាននាំគ្នារ​ចូលមក​អង្គុយ​ស៊ីផឹក នៅក្នុង​ហាង បុប្ផា​រាជ​នី ជាច្រើន​ម៉ោង​ក្រោយមក បុរស​ទាំងនោះ បាន​ស្រែក​ឡូឡា ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​អង្គុយ​ស៊ីផឹក នៅក្បែរ​គ្នា​លុះ​មកដល់ ម៉ោង​កើតហេតុ​ខាងលើ បាន​ប៉ះពាល់​សម្តី​ជាមួយ​បុគ្គលិក ដែលជា​អ្នក​បំរើការ​នៅក្នុង​ហាង បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ ធ្វើ​បុរស​ម្នាក់ ក្នុងចំណោម​ពួកគេ បាន​ដក​កាំភ្លើងខ្លី​គំរាម បាញ់​ទៅលើ​បុគ្គលិក​បំរើការ នៅក្នុង​ហាង​ធ្វើ​ឲ្យ​ផ្អើល រត់​ជាន់ជើងគ្នា​តែម្ដង​។

 


​បន្ទាប់ពី​គំរាម​ហើយ ភ្លាមៗ​នោះ​ជនបង្ក​ហេតុ​ត្រូវបាន​បក្ខពួក បើក​ម៉ូតូ​ចូលមក​រំដោះ ហើយ​ជិះ​ចេញទៅ​បាត់ ដោយ​សុវត្ថិភាព​៕bb

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya