ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ស្លាប់​២​នាក់ រងរបួស​ធ្ងន់​ស្រាល ១១​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ ​

ស្លាប់​២​នាក់ រងរបួស​ធ្ងន់​ស្រាល ១១​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ ​

ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​មនុស្ស ២​នាក់​បាន​ស្លាប់ ៦​នាក់​រងរបួស​ធ្ងន់ និង​៥​នាក់​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥ ម្សិលមិញ នេះ​បើ​តាម​ការចុះផ្សាយ របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច​១​គ្រឿង និង​ថ្មើរជើង​ម្នាក់ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក ,​សត្វ​គោ​រត់​ឆ្លងផ្លូវ​១​លើក ,​មិន​គោរព​សិទ្ធ​១​លើក និង​ស្រវឹង​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ១២​នាក់ (​យ​ប​១០​នាក់​) ។​
​ជាមួយគ្នានេះដែរ នៅ​ថ្ងៃ​ទី​២ ខែកញ្ញា​ម្សិលមិញ រថយន្ត​ពិន័យ​សរុប​ចំនួន ១,០៥៤​គ្រឿង (​រថយន្ត​ធំ ២៨៤​គ្រឿង​) ស្មើនឹង ១,០៥៧​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៦៥៤​គ្រឿង ស្មើនឹង ៦៥៧៣​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៤០០​គ្រឿង​ស្មើនឹង ៤០០​ករណី ដោយឡែក​ម៉ូតូ ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៧៤៥ គ្រឿង​៕11947405_1660775870805670_4907987628228217348_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya