ភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលពួកគេជិះម៉ូតូ១គ្រឿងក្នុង ល្បឿន លឿនព្យាយាម រត់គេចពី ក្មេងស្ទាវ មួយក្រុម ដែលដេញវៃ ពួកគេ រហូតភ័យពេក ក៏ជិះទៅ បុកខឿនរង្វងមូលវត្តភ្នំ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូនិង អ្នកអង្គុយក្រោយ ហោះផ្លោង ទៅបុកនិងខឿនរង្វងមូលវត្តភ្នំ រងរបួសធ្ងន់តែម្តង។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង១២ នឹង ១០ នាទីយប់ឈានចូលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅនិងរង្វងមូលវត្តភ្នំ។
យោងតាមប្រភពព័ត៌មានពីអ្នកដែលបានឃើញ ហេតុការណ៍ខាងលើនេះ បានដឹងថាក្នុង នៅពេលកើតហេតុ គេបានបុរសពីរនាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកសងសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BH2394 បានធ្វើដំណើរ តាមបណ្តោយផ្លូវព្រះនរោត្តម ពីត្បូងទៅជើងស្រាប់តែជិតមកដល់វត្តភ្នំ ក៏មានក្មេងស្ទាវ ក្រុមមួយក្រុមគ្នាប្រហែលជា១០ នាក់ហើយជិះម៉ូតូប្រាំ គ្រឿង មិនដឹងថាមកពីណា បានដេញ តាមពួកគេពីក្រោយ ហើយក៏ស្រែក ឲ្យពួកគេ ឈប់តែពួកគេមិនព្រមឈប់
ដោយពួកមិនដែលស្គាល់ក្មេងស្ទាវនោះឡើយហើយ ព្យាយាម ជិះម៉ូតូរត់មកដល់ កើតហេតុ ខាងលើ ដោយជិះម៉ូតូក្នុងល្បឿនលឿនទៀតនោះក៏ជ្រុលទៅបុក បុកខឿនរង្វងមូលវត្តភ្នំយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូអ្នកបើកម៉ូតូហោះ ផ្លោងទៅបុកនិងបុកខឿនផ្លូវ រងរបួសយ៉ាងធ្ងន់ធ្ងរ ។ហើយចំណែកពួកក្រុម ភ្មេងស្ទាវខាងលើនោះឃើញ នេះ ក៏បើកម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបាន រថយន្តសាមុយ
មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ចំពោះម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ច យកទៅរក្សាទុកនៅខណ្ឌដូនពេញដើម្បីរង់ចាំបងប្អូនមកទទួលយកទៅវិញ៕
» ព័ត៌មានជាតិ » បុរសពីរនាក់ជិះម៉ូតូបុកខឿនរង្វងមូលវត្តភ្នំ រងរបួសធ្ងន់ធ្ងរព្រោះតែត្រូវគេដេញវៃ