ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​របួសធ្ងន់​

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​របួសធ្ងន់​

​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កំ​ពុង​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ស្ថិតក្នុង​ភូមិ​ខ្វា​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

 

​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ ម៉ាក​VAVE ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 1AN.2605 ក្នុងទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​ប៉េ​តុង បឹង​តា​ម៉ា​ត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​វ៉ា​ក់​អើ​ជាមួយ​រថយន្ត​ឡី​ច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE.2058 ទិសដៅ​ពី​លិចទៅ​កើត​បញ្ច្រាស់​គ្នា ត្រង់ចំណុច​ផ្លូវកែង ត្រូវ​ម៉ូតូ​មក​បុក​ចំហៀង​ក្បាល​រថយន្ត​ពេញទំហឹង បណ្ដាល​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ។ ក្រោយមក​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ។ រីឯ​ម៉ូតូ​រង​ការខូចខាត​ខាងមុខ​ទាំងស្រុង ។​

 

​ក្រោយពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ទាក់ទង​ជំនាញ​មក វាស់វែង​យក​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ៕sfx xsg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya