ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ភាពមិនប្រក្រតី​ធ្លាយ​ចេញពី​ការវិនិយោក​ក្រុមហ៊ុន​សាឡាង​ដឹក​អ្នកដំណើរ​កំពង់ឆ្នាំង​-​កំពង់​លែង​ជា​បណ្ដើរៗ​ហើយ​ ​

ភាពមិនប្រក្រតី​ធ្លាយ​ចេញពី​ការវិនិយោក​ក្រុមហ៊ុន​សាឡាង​ដឹក​អ្នកដំណើរ​កំពង់ឆ្នាំង​-​កំពង់​លែង​ជា​បណ្ដើរៗ​ហើយ​ ​

កំពង់ឆ្នាំង​៖ ក្រុមហ៊ុន​សាឡាង​ដឹក​អ្នកដំណើរ​ទៅ​មក​ពី​កំពង់ផែ​ផ្សារ​ក្រោម កំពង់ឆ្នាំង​-​កំពង់លែង បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ផ្សារឆ្នាំង ដែល​អ្នក​យក​ព័ត៌យើង​ទទួលបា​ន​នៅ​ថ្ងៃទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ​គឺ​កិច្ចសន្យា​អាជីវកម្ម​ដឹកជញ្ជូន​និង​ត្រូវ​បញ្ចប់​កុងត្រា​ឆ្នាំ​២០១៥​និង​២០១៦​នេះ​តាមរយះ​ក្រុមហ៊ុនណូ​រ៉ា​ដែល​សាងសង​ផ្សារឆ្នាំង​មាន​កម្ពស់​២​ជាន​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​រាយ​ការ​ថា​មាន​ស្នាម​ប្រេះ​គ្មាន​គុណភាព ចាប់តាំងពី​ពេល​សាងសង​រួចរាល​រហូតមក​ដល់​បច្ចុប្បន្ន​អាជិវករមិ​ន​ដែល​ហ៊ាន​ចូលទៅ​ដាក់តាំង​ទំនិញ​លក់ដូរ​នៅក្នុង​ទីផ្សារ​នោះ​ឡើយ​ពីព្រោះ​ខ្លាច​បាក់​សង្កត់​ស្លាប់​។ ការទូទាត់​តម្លៃ​សាងសង់​មិន​គិត​ដល់​ផលប្រយោជន៏​រួមបាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់ថ​វិការា​ប់​សឹប​ម៉ឺន​ដូល្លាះ​អាមេ​រេច​។ ដោយ​ការ​ថ្នូរ​អាជីវកម្ម​កាណូត​ដ​ទទឹង​កំពង់លែង​-​កំពង់ឆ្នាំង​ធ្លាក់​ទៅលើ​កណ្ដាប់​នាយ​ទន់​ដែលមាន​ម្ចាស់​ឈ្មោះ​លឹម ចាន់ ឈ្មោះ​ស៊ីម​និង​ឈ្មោះ​ហ្សាំ យក​តម្លៃ​ថ្លៃ​ជាង​គេ​កប់​ពពក​ក្នុងចំណោម​សាឡាង​នានា​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ។​ដ​ទទឹង​ក្នុង ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ត្រូវប៉ាន់​ក្នុង​ការដឹកជញ្ជូន​សំភារៈ និង​ទំនិញ​ផ្សេងៗ​យក​កម្រៃ​កប់​ពពក ដឹកជញ្ជូន​រថយន្ត តូចធំ តម្លៃ​ស្ថិតនៅលើ​បបូរមាត់ និង​ការចរចារ​ព្រៀង​គ្នា​តាម​តម្លៃ​ខ្ពស់ រីឯ​កា​ដឹក​សំភារៈ​បាន​អនុវត្ត​យក​លើស​ពី​សៀវភៅ​បន្ទុក​ដែល​បានកំណត់​ចេញ​ដោយ​មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួម​និង​មន្ទីរ​សាធារណៈកា​និង​ដឹកជញ្ជូន​។ ប្រជាពលរដ្ឋ​ទូទៅ​រស់នៅក្នុង ខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​រៀបរាប់​រិះ​គុន​និង​សង្ស័យថា​ការដាក់​វិនិយោគ​អោយ​ក្រុមហ៊ុន​ម្ចាស់​សាឡាង​ធ្វើ​ការដឹកជញ្ជូន​អ្នកដំណើរ​គឺ​ធ្វើការ​កុងត្រា​មិន​មាន​ភាព​សុក្រិត្យ និង​មាន​អំពើពុករលួយ​កើតចេញ​ពី​សំណូក​ក្រោម​តុ ព្រោះថា​កា​ទូទាត់​យក​ទីផ្សារ​ពី​ក្រុមហ៊ុន​របស់​លោកណូ​រ៉ា​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​គុណភាព​កុំថាឡើយ​រដ្ឋ​ខាតបង់​ថវិកា​។ អាជីវករ​ពួកគាត់​ក៏​ត្រូវ​បាន​ខាតបង់​ថវិកា​ថ្លៃ​ទិញ​តូប​ប៉ុន្តែ​មិន​ហ៊ាន​ចូល​ទៅ​លក់​ព្រោះ​ខ្លាច​បាក់​សង្កត់​ងាប់​។ ប្រភព​បន្ត​រិះ​គុន​ឲ្យដឹង​ទៀត​ថា​ម្ចាស់​សាឡាង​ដ​ទទឹង​ខេត្តកំពង់ឆ្នាំង​នេះ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​អាង​លើ​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កំពង់ឆ្នាំង​ចាំ​កាង​នៅ​ពីក្រោយ​ខ្នង​និង​ចាំ​ឡោប៊ី​ធ្វើការ​បំភ្លឺ​ភូតភ​របាយការកុ​ហក់ថ្នាក់​លើ​។ កន្លង​ទៅ​ថ្មី​នេះ​រហូតដល់​មាន​ការសាងសង់​សំណង់​ផែ​និង​ជីក​ប្រឡាយ​ជា​កត្តា​ប៉ះពាល់​ដល់​បឹង​ទន្លេសាប ជា​ពិសេស​ប្រជាពលរដ្ឋ​មាន​ការរិះគន់​យ៉ាងខ្លាំង​ខណៈ​ពួកគាត់​សុំ​ការជីក​ប្រឡាយ​បន្តិចបន្តួច​នាំ​ទឹក​បញ្ចូល​ស្រែប្រាំង បែរជា​ត្រូវ​ហាមឃាត់​យ៉ាង​តឹងរឹង​ទៅវិញ ប៉ុន្តែ​ការអភិវឌ្ឍន៍​គ្មាន​គុណភាព​ជា​ការ​ថ្នូរ​ផ្តាច់មុខ​ដឹក​អ្នកដំណើរ​ទៅមក​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ក៍​មាន​ការប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​ដឹក​កសិផល ដូចជា​ស្រូវ ពោត សណ្តែក ជាដើម ត្រូវបាន​ម្ចាស់​សាឡាង​ធ្វើការ​ឃាត់ឃាំង​ដោយ​មិន​អោយ​ដឹក​ឆ្លងកាត់​ព្រោះថា​ជា​អាជីវកម្ម​របស់​ពួក​គាត់​ទិញ​ដាច់ បើ​ដឹក​ពួក​គេ​ចាប់បាន​ទា​លុយ​ក្នុង​មួយ​ជើង​ពី​១៥​ម៉ឺន​រៀល​ទៅ​២៥​ម៉ឺន​រៀល​។
​ករណី​ខាងលើ​ប្រជាពលរដ្ឋ​សំណូមពរ ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ពិសេស​ប្រមុខ​រដ្ឋាភិបាល​គួ​ធ្វើការ​ពិចារណា​ឡើងវិញ ចំពោះ​ម្ចាស់​អាជីវកម្ម មិនគួរ​ប្រគល់​សិទ្ធិផ្តាច់មុខ​អោយ​នាយទុន​គាបសង្កត់​ប្រជាពលរដ្ឋ​។​សំណូមពរ អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ក្នុង​ការដឹក​ផល​អនុផល​កសិកម្ម​ផ្ទាល់​ខ្លួន​តាមរយៈ​មធ្យោបាយ​ឯកជន​ឆ្ពោះទៅរក​ទីផ្សារសេរី តាមរយៈ​ផ្លូវ​ទឹក​ពី​កំពង់លែង​-​កំពង់ឆ្នាំង​។ សារព័ត៌មាន​យើង​ស្វាគមន៍​រង់ចាំ​ការ​បក​ស្រា​បំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏ដូចជា​ម្ចាស់​អាជីវកម្ម​គ្រប់​ពេល​លា​ម៉ោង​ធ្វើការ​៕ គិរី​ពេជ្រ​
11220061_1622634298003262_8658352804052655908_n 11885331_1622634414669917_8080740756746048225_n 11951111_1622633191336706_8793660236261793365_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya