ក្រុងប៉ោយប៉ែត ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ ស្រាលដោយសារម៉ូតូម៉ាកហុងដាសេ ១២៥ស៊េរីឆ្នាំ២០០៨ បុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ស៊េរីឆ្នាំ២០១០កាលពី ម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវបេតុងមុខ វិទ្យាល័យប៉ោយប៉ែត ឋិតក្នុងភូមិមិត្ដ ភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយ មានជ័យ។
ជនរងគ្រោះ ដែលស្លាប់ឈ្មោះបៀន ម៉េងហាក់ ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរសន្ដិសុខក្លិប កម្សាន្ដខាត់ដោន រស់នៅក្នុងភូមិប្រជា ធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយ ប៉ែត ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌*ខ្មៅស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខបន្ទាយ មានជ័យ 1E-7327 ចំណែកភាគីខាង ម៉ូតូម៉ាកហុងដាសេ១២០ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់់ចាម 1B-1204 មានឈ្មោះគុណធឿន ភេទ ប្រុស អាយុ២៧ឆ្នាំ រងរបូសធ្ងន់បាក់ភ្លៅ ឆ្វេង(អ្នកបើកបរ),ឈ្មោះរុន ប៊ុយ អាយុ ២១ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង(ប្រពន្ធ អ្នកបើកបរ) ,ឈ្មោះធឿន នីតណយ ភេទស្រី អាយុ៣ឆ្នាំ រងរបួសបាក់ដៃ ស្ដាំ(ត្រូវជាកូន) អ្នកទាំង៣(ឪពុក ប្រពន្ធ កូន) រស់នៅក្នុងភូមិចាន់គិរី សង្កាត់-ក្រុងប៉ោយប៉ែត ។
ក្រោយកើតហេតុគេបានឃើញសមត្ថ កិច្ចជំនាញបានចុះមកវាស់វែងរួចយកម៉ូតូទាំង២គ្រឿទៅរក្សាទុកនៅអធិការក្រុង ប៉ោយប៉ែតរង់ចាំដោះស្រាយតាមច្បាប់។ ចំណែកអ្នករងរបួសត្រូវបានសមត្ថកិច្ច ហៅរថយន្ដសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ រីឯ អ្នកស្លាប់សមត្ថកិច្ចបានឱ្យបងប្អូននាំយក សពទៅធ្វើបុណ្យតាមប្រពៃណីយ៍ខ្មែរ ៕