ភ្នំពេញ៖ បុរសពីរនាក់បានបើករថយន្តកាមរីឆ្លាម មួយគ្រឿងក្នុង ល្បឿនលឿនបានជ្រុល បុកម៉ូតូគុបជ្រុងមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល់ នៅចំណុចជិតស្ថានីយ៍ប្រេងឥន្ធនៈ TELA ស្តុបអាងទឹក ផ្លូវព្រះមុនីរ៉េត កែងផ្លូវព្រះសីហានុ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌ ទូលគោក កាលពីវេលាម៉ោង ៩ នឹង ២០ នាទីយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៣។
យោងតាមសេចក្តីរាយកាណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន ម្នាក់ជិះម៉ូតូ ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 1AR បានធ្វើដំណើរតាម បណ្តោយផ្លូវព្រះមុនីរ៉េតទិសដៅពីលិចទៅកើត ដោយបានជិះលឿន ខណៈដល់ចំណុចកែងផ្លូវព្រះមុនីរ៉េត ស្តុបអាងទឹក ស្រាប់តែមានរថយន្តកាមរីឆ្លាម ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q 1804 តាមបណ្តោយផ្លូវព្រះសីហានុ ក្នុងទិសដៅពីត្បូង ទៅ ជើង បានជ្រុលល្បឿនទៅបុកចំម៉ូតូសេ១២៥ ពាក់កណ្តាលខ្លួនយ៉ាងពេញទំហឹងតែសំណាងល្អ អ្នកបើកម៉ូតូត្រូវរងរបួសស្រាល់។
ក្រោយពេលកើតហេតុដោយម្ចាស់រថយន្តបង្កព្រមទទួលខុសត្រួវ ហើយបានយកជនរងគ្រោះជាម្ចាស់ម៉ូតូ ទៅមន្ទីរពេទ្យដើម្បីព្យាបាលនិងចេញថ្លែខូចខាត់ថែមទៀត ព្រោះតែមិនចងមានរឿងវែងឆ្ងាយ ៕ ជាតិតា