ភ្នំពេញ៖កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញឃាត់ខ្លួនប្តីប្រពន្ធវ័យក្មេង២នាក់នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញបានជាក់ស្តែងពាក់ព័ន្ធនិងករណីជួញដូរក្មេងស្រីៗពីកម្ពុជាទៅប្រទេសចិនដោយខុសច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៩និង៣៥នាទីយប់នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណ្ឌពោធ៍សែនជ័យ ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ តូ ម៉ា អាយុ២៥ឆ្នាំ(ប្ដី)និងទី២ ឈោះ្ម ណៃ ធារី អាយុ២៤ឆ្នាំ(ប្រពន្ធ) ពីរនាក់ប្តីប្រពន្ធនេះ បានធ្វើសកម្មភាព អូសទាញ់នារីក្មេងៗ
នាំទៅយកប្តីនៅប្រទេសចិន។ ចំណែកជនរងគ្រោះទាំងពីរនាក់ ទី១ឈោះ្ម ហេង ឆេងថាវី ភេទស្រី អាយុ ២៤ឆ្នាំ និងទី២ ឈោះ្ម ព្រុំ ស្រស់ ភេទស្រី អាយុ២២ឆ្នាំ។
សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យ ឈ្មោះ ណៃ ធារី មានបងស្រីនៅប្រទេសចិន ឈ្មោះ នី រស់នៅប្រទេសចិន ហើយផ្ញើលុយមកឲ្យជនសង្ស័យ ដើម្បីរកនារីក្មេងៗយកទៅប្រទេសចិន ហើយក្នុងម្នាក់គឺបានប្រាក់ជិតមួយម៉ឺនដុល្លាផងដែរ ហើយជនសង្ស័យធា្លប់នាំចេញ បានម្នាក់ហើយ និងធ្លាប់រៀប ចំធ្វើលិខិតឆ្លងដែន ដើម្បីនាំចេញ៥នាក់ទៀតតែមិនទាន់បានចេញផង លើកនេះបាននាំចេញពីរនាក់ ក៏ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បង្ក្រាប់បានជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅ ការិយាល័យប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជនដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
» ព័ត៌មានជាតិ » នគរបាលឃាត់ខ្លួនប្តីប្រពន្ធវ័យក្មេងពាក់ព័ន្ធនិងករណីជួញដូរក្មេងស្រីឆ្លងដែនទៅប្រទេសចិន