កំពង់ចាម ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសហការណ៍ជាមួយកម្លាំងនគរបាលស្រុកកំពង់សៀមបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ កាលពីវេលាម៉ោង៣:៣០នាទីល្ងាចថ្ងៃទី៣១សីហា២០១៥។
ជនសង្ស័យឈ្មោះ ខឹម កុសល ហៅផើងភេទប្រុសអាយុ៤០ឆ្នាំមុខរបរជាជាងជួសជុលម៉ូតូនៅភូមិគោកក្រាមឃុំវិហារធំស្រុកកំពង់សៀម និងដកហូតបានរួមមានថ្មាំញៀនប្រភេទម៉ាទឹកកកចំនួន១២៩កញ្ចប់តូច ប្រាក់១០ម៉ីនរៀល និងទូរស័ព្ទដៃចំនួន២គ្រឿង ។
បច្ចុប្បន្នជនជនសង្ស័យរួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម៕