ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ភ្ជង់​ប្លន់​យក​ថង់​ដាក់​គ្រឿងអលង្កា នៅ​ស្រុក​ពញា ជនល្មើស​ស្ថិត​ក្នុង​កណ្តាប់ដៃ​សមត្ថកិច្ច​

ភ្ជង់​ប្លន់​យក​ថង់​ដាក់​គ្រឿងអលង្កា នៅ​ស្រុក​ពញា ជនល្មើស​ស្ថិត​ក្នុង​កណ្តាប់ដៃ​សមត្ថកិច្ច​

​កណ្តាល​៖ ឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជាក់​ឲ្យដឹង នៅ​ល្ងាច​ថ្ងៃទី​០១ ខែកញ្ញា​នេះ​ថា មិន​មាន​ករណី​ប្លន់​ទេ នៅ​ស្រុក​ពញាឮ តែ​ជា​ករណី​ចោរឆក់​កាបូប​ប៉ុណ្ណោះ​។​
​ករណី​ចោរឆក់​កាបូប​នេះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៥ ម៉ោង​៤​និង​១៥​នាទី នៅ​ចំណុច​ដីឡូត៍​របស់​ឈ្មោះ ស៊ុំ ម៉ុល ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ចេតីយ​ទ្រេត ឃុំ​វិហារ​លួង ស្រុក​ពញាឮ ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ​តែម្ដង ដោយ​ជនរងគ្រោះ​មានឈ្មោះ ទៀប ចាន់​គី​រី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​មុខរបរ​ជា​អាជីវករ​ដូរ​លុយ និង​លក់​គ្រឿងអលង្ការ នៅ​ផ្សារ​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ​។​
​មុខ​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ចេញពី​ផ្សារ​ឧត្តុង្គ សំដៅ​ទៅ​ផ្ទះ លុះដល់​ចំណុច​កើតហេតុ ជនល្មើស​បាន​ជិះ​ម៉ូតូ Dream C125 ពណ៌​ខ្មៅ មាន​គ្នា​២​នាក់ ដោយ​មិន​មាន​អាវុធ​ទេ បាន​ឈប់​ស្ទាក់​ពីមុខ​ម៉ូតូ​ជនរងគ្រោះ រួច​ហើយ​ធ្វើ​សកម្មភាព​ឆក់​ប្រទាញប្រទង់​គ្នា យក​កាបូប​ដែល​ស្ពាយ​ចំហៀង​ខ្លួន ដោយ​មាន​គ្រឿងអលង្ការ​មួយចំនួន យកចេញ​ទៅ​ទិស​ខាងកើត​បាត់ទៅ​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក​ឧត្តមសេនីយ៍ អ៊ាវ ចំរើន បានបញ្ជាក់​ថា កម្លាំង​នគរបាល​កំពុង​ស៉ើបអង្កេត​៕CH-01156

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya