ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ចោរប្លន់​ប្រដាប់​ភ្ជង់​ប្លន់​ម៉ូតូ MSX ក្បែរ​ផ្សារ​ស្ទឹងមានជ័យ​ចាស់

ចោរប្លន់​ប្រដាប់​ភ្ជង់​ប្លន់​ម៉ូតូ MSX ក្បែរ​ផ្សារ​ស្ទឹងមានជ័យ​ចាស់

​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា នៅ​ម៉ោង​២៣​និង​៣០​នាទី​យប់ មាន​ករណី​ប្លន់​យក​ម៉ូតូ MSX ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ 1CO-7352 បានសំរេច​ជិត​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ពី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ សៀ សុខ​ឡេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មក​ពី​ផ្សារ​ទួល​សង្កែ គោលបំណង​មក​ផ្ទះ លុះ​ជិះ​មក​ដល់​ជិត​ផ្សារ ស្ទឹងមានជ័យ​ចាស់ ក៏​ស្រាប់តែ​លេច​មុខ ជនល្មើស​៤​នាក់ ប្រើប្រាស់​ម៉ូតូ​២​គ្រឿង MSX ពណ៌ ស​មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត មិន​ចាំ​ម៉ាក​មាន ប្រើប្រាស់​កាំភ្លើង​ខ្លី​១​ដើម ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ គេចចេញ​ទៅ​បាត់​។ ក្រោយពី​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៕CH-000009

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya