ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ នឹង​ថ្នាំញៀន​១៥​ថង់​នៅ​ស្រុក​មង្គល​បូរី

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ នឹង​ថ្នាំញៀន​១៥​ថង់​នៅ​ស្រុក​មង្គល​បូរី

​បន្ទាយមានជ័យ ៖ តុលាការខេត្ត​បន្ទាយមានជ័យ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​៤​នាក់​ពីបទ​រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​ទឹកកក​ចំនួន​១៥​ថង់​តូច​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​រ៉ា​ចំការចេក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​ជនសង្ស័យ​១​មានឈ្មោះ ស បារាំង ភេទ​ប្រុស​រស់នៅ​ភូមិ​រ៉ា​ចម្ការចេក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ជា​អ្នកប្រើប្រាស់ ២-​ឈ្មោះ​ម៉ាប់ សេរី​រ័ត្ន​ហៅ​សេរី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ​ជា​អ្នកជួញដូរ​គ្រឿងញៀន ៣-​ឈ្មោះ ម៉ី ស្នា ភេទ​ប្រុស​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​រៀង ឃុំ​អូរ​ប្រាសាទ ជា​អ្នកជួញដូរ​និង​ចែកចាយ ៤-​ឈ្មោះ​សុខ រ៉េ​ន ហៅ​រ៉េ​ន​ឬ​ត្រេ​ន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​រៀង ឃុំ​អូរ​ប្រាសាទ ជា​អ្នក​ចែកចាយ​។​

 
​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ​ស បារាំង ជា​អ្នកប្រើប្រាស់​សារធាតុ​ញៀន​នៅ​ភូមិ​រ៉ា​ចម្ការចេក ដោយ​ចាប់យក​វត្ថុតាង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១២​ថង់​ទម្ងន់​១,៦ ក្រាម ទូរស័ព្ទដៃ​១​គ្រឿង បំពង់​ជក់​១ និង​ដែកកេះ​១​។ ក្រោយពី​បាន​សារភាព​របស់​ឈ្មោះ​ស បារាំង​រួចមក​ទើប​ឈានទៅ​ចាប់បាន​ជនសង្ស័យ​ចំនួន​៣​បន្ត និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​៣​ថង់​តូច​ទម្ងន់​៦,១​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង ម៉ូតូ​១​គ្រឿង​សរុប​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ថ្នាំញៀន​ទឹកកក​១៥​ថង់​តូច​ស្មើ​៧,៧​ក្រាម ទូរស័ព្ទដៃ​៣​គ្រឿង ម៉ូតូ​១​គ្រឿង និង​កូន​ថង់​តូច​ទុក​ច្រក​ថ្នាំញៀន​លក់រាយ​។​

 
​ជនសង្ស័យ​ឈ្មោះ​ស បារាំង​បាន​ទិញ​គ្រឿងញៀន ពី​ឈ្មោះ​ម៉ាប់ សេរី​រ័ត្ន ក្នុង​រវាង​២-៣​ថ្ងៃ​ម្តង ហើយ​តម្លៃ​២​ទៅ​៤​ម៉ឺន​រៀល​។ ហើយ​ឈ្មោះ​សេរី បាន​ទិញ​គ្រឿងញៀន​ឈ្មោះ​សិទ្ធិ​នៅ​ភូមិ​ឃី​ឡិ​កបាន​៣-៤​ដង ក្នុង​ម្តងៗ​២០​ដុល្លារ ហើយ​បាន​ទិញ​ពី​ឈ្មោះ​ធី ,​ពី​ឈ្មោះ​សីហា​ហើយ​ទិញ​ពី​ឈ្មោះ​ចាន់ ណា ,​ពី​ឈ្មោះ​ឆាយ ចិត្ត​បន្ត​គ្នា​បណ្ដាក់​ដូច​ខ្យង​អញ្ចឹង​។ ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៥​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕sdfx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya