ខេត្តក្រចេះ៖ នគរបាលស្រុកចិត្របុរី បានចាប់ឃាត់ខ្លួនបុរសជាឪពុកបង្កើតវ័យ៤៣ឆ្នាំម្នាក់ ពីបទរំលោភសេពសន្ថវៈលើកូនស្រីខ្លួនឯង ក្នុងវ័យអនីតជន ក្រោយពីបុរសជាឱពុកអគតិរូបនេះ បានធ្វើសកម្មភាពចាប់រំលោភកូនស្រី អាយុ១៣ឆ្នាំ ចំនួន៣លើក និងបានសម្រេច២លើក។ ចំណែកអ្នកភូមិនៅតំបន់នោះ បានលើកឡើងថា វាជារឿងមួយគួរឱ្យហួសចិត្ត និងជារឿងដែលសង្គមស្អប់ខ្ពើមបំផុត ខណៈដែលបុរសជាឪពុកបង្កើតដាច់ចិត្តចាប់រំលោភកូនស្រីខ្លួនឯងបែបនេះ។
នគរបាលស្រុកចិត្របុរីបានឲ្យដឹងថា ជនសង្ស័យជាឱពុកអគតិរូបនេះ ឈ្មោះ អ៊ុន សុន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ និងបានចាប់រំលោភ ទៅលើក្មេងស្រីរងគ្រោះ និងជាកូនបង្កើតខ្លួនឯង ដែលទើបតែមានអាយុ១៣ ឆ្នាំ។
នគរបាលបន្តថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំសំបុក ចាប់ឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី៣១ ខែសីហា បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ក្រោយពីជននេះ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះជាលើកចុងក្រោយ កាលពីថ្ងៃទី១៧ខែសីហា ខណៈដែលស្ត្រីជាម្តាយមិននៅផ្ទះ តែមិនបានសម្រេច ហើយក្មេងស្រីរងគ្រោះក៏យករឿងនេះទៅប្រាប់ម្តាយតែម្តង។
លោកវរៈសេនីយ៍ត្រី ស្រ៊ឺ ជាលី អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌស្រុកចិត្របុរី បានឱ្យដឹងថា ក្មេងស្រីគ្រោះ បានទទួលរងការគំរាមកំហែងកាប់សម្លាប់ ពីជនសង្ស័យជាឱពុក នៅពេលដែលជននេះបានធ្វើសកម្មភាពចាប់រំលោភនាងរួច។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា បុរសជាឱពុកបង្កើត បានចាប់ រំលោភនាងចំនួន៣លើកនៅលើផ្ទះបានសម្រេច២លើក តែលើកចុងក្រោយ នៅថ្ងៃទី១៧ខែសីហា មិនបានសម្រេចព្រោះក្មេងស្រីរងគ្រោះរើរួច ហើយក៏យករឿងនេះទៅនិយាយប្រាប់ម្តាយ។ ក្មេងស្រីរងគ្រោះបានរៀបរាប់ថា នាងបានទទួលការគំរាមកំហែងយ៉ាងធ្ងន់ៗពីសំណាក់ បុរសជាឱពុករូបនេះដោយគំរាម អារ ក សម្លាប់បណ្តែតទឹកទន្ល បើសិនជាយករឿងនេះទៅប្រាប់ម្តាយ។
លោកអធិការរងបានបញ្ចាក់ថា ជនរូបនេះ ត្រូវបាននាំខ្លួនមកកាន់អធិការស្រុកដើម្បី សាកសួរតាមនិតិវិធី ហើយជននេះក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនស្រីខ្លួនឯង ប្រាកដមែន។ ជននេះត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកចិត្របុរី បានកសាងសំណុំរឿងចាត់បញ្ជូនខ្លួនមកកាន់ការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត នៅសៀលថ្ងៃទី១ ខែកញ្ញានេះ ដើម្បីចាត់វិធានការបន្ត៕
» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសជាឪពុកបង្កើតអគតិរំលោភកូនស្រីអាយុ១៣ឆ្នាំ៣ដង បានសម្រេច២ដងហើយគំរាមសម្លាប់