រដ្ឋអាជ្ញាក្នុងប្រទេសវេណេហ្ស៊ុយអេឡាបានប្រកាសកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ថា អគ្គិភ័យបានឆាបឆេះនៅក្នុងពន្ធនាគារមួយស្ថិតនៅភាគខាងជើងវេណេហ្ស៊ុយអេឡាបណ្តាលឲ្យស្លាប់មនុស្ស១៧នាក់ និង១១នាក់ផ្សេងទៀតរងរបួស ។
ភ្លើងបានចាប់ផ្តើមឆាបឆេះនៅពាក់កណ្តាលយប់ស្ថិតនៅអគារពន្ធនាគារ Tocuyito ក្នុងរដ្ឋ Carabobo ធ្វើឲ្យជនរងគ្រោះជាបុរស៩នាក់ និងស្ត្រី៨នាក់បាត់បង់ជីវិត ។
នៅពេលនេះក្រុមស៊ើបអង្កេតកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យអគ្គិភ័យកើតឡើង ។ អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Valencia ៕
» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្លើងឆេះក្នុងពន្ធនាគារនៅវេណេហ្ស៊ុយអេឡាស្លាប់ និងរបួសជិត៣០នាក់