កំពត៖ កាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ លង់ចំណុចក្នុងស្រះទឹក ខាងលិចឈាងខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយ១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ ស្ត្រីជនរងគ្រោះ ឈ្មោះមោគ ផឹល អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ មន្ត្រីនគរបាលដដែលបន្តថា ស្ត្រីជនរងគ្រោះរាល់ថ្ងៃ រូបគាត់តែងតែផឹកស្រាស្រវឹងដើរម្នាក់ឯង ដូច្នេះការលង់ទឹក បណ្តាលឲ្យរូបគាត់ស្លាប់ អាចកើតមកពីស្រវឹងស្រា។ ករណីស្ត្រីរងគ្រោះខាងលើ បានលង់ទឹកស្រះស្លាប់នោះ ក្រោយពីកម្លាំងជំនាញរបស់លោក បានចុះទៅដល់ធ្វើកោសល្យវិច្ច័យហើយរួចរាល់ បញ្ជាក់ថា នេះមិនមែនជាករណីឃាដកម្មទេ គឺជាករណីលង់ទឹកស្លាប់៕