ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បងប្រុស ប៉ែន ចំ​រ៉ុង ៖ «​លោក អ៊ិន សុ​ភិន ប្តឹង​អ្នក​ជាប់​ពាក់ព័ន្ធ​រឿង បាត់​កូនស្រី​, ប្អូន​ខ្ញុំ​មិន​ពាក់ព័ន្ធ គ្មាន​អី​ត្រូវ​ខ្វល់​?» ​

បងប្រុស ប៉ែន ចំ​រ៉ុង ៖ «​លោក អ៊ិន សុ​ភិន ប្តឹង​អ្នក​ជាប់​ពាក់ព័ន្ធ​រឿង បាត់​កូនស្រី​, ប្អូន​ខ្ញុំ​មិន​ពាក់ព័ន្ធ គ្មាន​អី​ត្រូវ​ខ្វល់​?» ​

ភ្នំពេញ​៖ រឿងរ៉ាវ​ពាក់ព័ន្ធ ការផ្ទុះ​ជម្លោះ​ក្តៅគគុក រវាង​ម្ចាស់​ផលិតកម្ម​មហាហង្ស លោក អ៊ិន សុ​ភិន និង តារា​សម្តែង​បុរស​សង្ហា លោក ប៉ែន ចំ​រ៉ុង កាន់តែ​រីក​រាលដាល​ធំ​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោយពី​ឪពុក​របស់​តារា​ស្រី​វ័យក្មេង កញ្ញា ភិន សុ​ដា​លី​ស បាន​ចេញមុខ ធ្វើ​ជា​រនាំង​ឃាត់​ឃាំ មិន​ឲ្យ​កូនសាង​ស្នេហ៍ជា​មួយ ចំ​រ៉ុង រួចមក មិន​បាន​ប៉ុន្មាន​ផង កូនស្រី​បណ្តូលចិត្ត របស់លោក ក៏បាន​សម្រេច​ចិត្ត ចុះចោល​ផ្ទះ ដោយសារ​តែ​ឪពុក​មិន​យល់ចិត្ត និង​ដាក់​សម្ពាធ​មកលើ​នាង ជាច្រើន​ទៀត ។ ទន្ទឹម​នឹង​ការ​បាត់​វត្ត​មាន​កូនស្រី ពី​ផ្ទះ​ប្រមាណ​៤​ថ្ងៃនោះ ឪពុក​របស់​នាង​បានប្រកា​សក្តែងៗ​ថា ខ្លួន​នឹង​ដាក់​ពាក្យ​ប្តឹង​ហើយ​មិន​លើកលែង ដល់​អ្នក​ជាប់​ពាក់ព័ន្ធ ក្នុង​រឿង​កូន​របស់​ខ្លួន បាត់​ពី​ផ្ទះ​នេះ​ឡើយ ។​
​ជា​ការពិត​ណាស់ សម្រាប់​រឿង​ស្នេហា ដ៏​ចម្រូងចម្រាស ដោយ​គ្រួសារ​ខាង​ស្រី កញ្ញា ភិន សុ​ដា​លី​ស មិន​ពេញចិត្ត​ភាគី​ខាង​ប្រុស លោក ប៉ែន ចំ​រ៉ុង​នេះ មើល​ទៅ​ហាក់បីដូច ជា​សាច់រឿង​សម្តែង ដោយ​គ្មាន​អ្នកណា​ម្នាក់​បាន​ដឹង​ទេ​ថា នៅ​ពីក្រោយ​ខ្នង ស្នាមញញឹម របស់​តារា​មួយគូ​នេះ មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង ។ តួ​យ៉ាង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ម្ចាស់​ផលិតកម្ម មហា​ហង្ស លោក អ៊ិន សុ​ភិន បាន​ចេញ​មុខ​លាតត្រដាង រឿងរ៉ាវ​ស្នេហា របស់​កូនស្រី និង​តារា​ប្រុស លោក ប៉ែន ចំ​រ៉ុង ប្រាប់​ដល់​មហាជន និង​បាន​ដាក់​បម្រាម ហាម​កូន​មិន​ឲ្យ​ទាក់ទង ជាមួយ ចំ​រ៉ុង តទៅ​ទៀត​ដោយ​លោក​គិត​តាម សុភាសិត​បុរាណ​ពោលថា «​នំ​មិនធំ​ជាង​នាឡិ​» ។​
​តែ​ដឹង​អី ក្រោយពី​លោក​ធ្វើ​សន្និសីទកាសែត​រួច មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង កូនស្រី​របស់​លោក បាន​វេច​បង្វេច​ចាកចេញ​ពី​ផ្ទះ​ទៅ ដោយ​មិន​ដឹង​ទៅណា អស់​រយៈ​៤​ថ្ងៃ​មក​ហើយ ។ ទាក់ទង​ទៅនឹង​រឿង​នេះ​ដែរ លោក សុ​ភិន បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ ប្រកាស​ក្តែងៗ​ថា លោក​នឹង​ដាក់​ពាក្យ​ប្តឹង ហើយ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ រឿង​កូន​លោក​បាត់ លោក​មិន​ឲ្យ​រួច​ខ្លួន​ឡើយ ។ ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៥​នេះ បងប្រុស​របស់​តារា​សម្តែង និង​ជា​ពិធីករ​ល្បីឈ្មោះ លោក ប៉ែន ចំ​រ៉ុង បាន​ប្រាប់ឲ្យដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​គាត់ (​អ៊ិន សុ​ភិន​) បាន​ប្តឹង​ប្អូន​លោក​ម្តង​ហើយ ដោយ​មាន​សមត្ថកិច្ច និង​អ្នកកាសែត​ចុះ​មកដល់​ផ្ទះ ចំ​រ៉ុង ដោយ​លោក​បាន​សួរថា មានរឿង​អី មាន​ពាក្យ​ប្តឹង​ទេ សមត្ថកិច្ច​បែរជា​ឆ្លើយថា លោក សុ​ភិន ប្តឹង​ដោយ​មាត់​ទទេ ដោយ​លោក សុ​ភិន មាន​ការសង្ស័យថា ចំ​រ៉ុង លាក់​បំពួន​កូនស្រី​គាត់​នៅ​ក្នុងផ្ទះ​។ តែ​អ្វី​ដែល​លោក មាន​ការងឿងឆ្ងល់​នោះ គឺ​ការចុះ​មក​ឆែកឆេរ​ផ្ទះ មិន​មាន​ដីកា និង​ធ្វើ​តាម​នីតិវិធី​ច្បាប់ ត្រឹមត្រូវ​នោះ​ទេ តែ​លោក និង​ប្អូនប្រុស​ក៏​មិន​ប្រកាន់ និង​ធ្វើឲ្យ​រឿង​វែងឆ្ងាយដែរ ព្រោះ​សង្ឃឹម​ថា វា​នឹង​បញ្ចប់ ។​
​លោក ប៉ែន រស់ បងប្រុស​របស់ លោក ចំ​រ៉ុង បាន​ប្រាប់ឲ្យដឹង​ថា «​ខ្ញុំ​ចង់​បញ្ជាក់ថា ខ្ញុំ​និង​ប្អូនប្រុស មិន​ខ្វល់ មិន​ប្រកែក មិន​និយាយ​ពី​រឿង បាត់​កូនស្រី​របស់​លោក អ៊ិន សុ​ភិន ទេ ព្រោះថា គាត់​បាន​ប្រកាស​ច្បាស់​ហើយ​ថា គាត់​នឹង ចាត់វិធានការ​ទៅលើ​អ្នក ពាក់ព័ន្ធ​រឿង​បាត់​កូន តែបើ​យើង​មិន​ពាក់ព័ន្ធ យើង​កុំ​ខ្វល់ ឬ​បរិយាយ​ច្រើន ។​ម្យ៉ាង​បើ​យើង​និយាយ បញ្ចេញ​ប្រតិកម្ម​មានន័យថា យើង​ជាប់​ពាក់ព័ន្ធ​..! ត្រូវ​អត់​…? ហើយ​ខ្ញុំ​ក៏​មិន​ខ្វល់ នឹង​ការ​ដាក់​ពាក្យ​ប្តឹង​អ្វី​ដែរ គាត់​ប្តឹង ជា​សិទ្ធិ​របស់​គាត់​..»​។​
​លោក​បាន​ប្រាប់ទៀតថា «​ខ្ញុំ​មិន​យល់​កូន​របស់​គាត់ បាត់​ចេញពី​ផ្ទះ គាត់​ជា​ឪពុក​មិន​ដឹង​កូន ទៅណា​ផង ចុះ​ទម្រាំ​តែ​ពួក​ខ្ញុំ ធ្វើ​ម៉េច​ដឹង​ទៅ ? ឲ្យ​ពួក​ខ្ញុំ​ទៅ​រក​នៅ​ទីណា បើ​កូន​នោះ​បាត់​ពី​ផ្ទះ​ខ្ញុំ នោះ​ខ្ញុំ​ទទួលខុសត្រូវ ហើយ​តួយ៉ាង​កាលពី​ពេល​ថ្មីៗ​នេះ កូនស្រី​គាត់​បាន​បង្ហោះ​វីដេអូ និយាយ​រឿង​គ្រប់​យ៉ាង​អស់​ហើយ ចុះ​ហេតុ​អី​គាត់​នៅ​ធ្វើបែបនេះ ?​ខ្ញុំ​ទទួលស្គាល់ថា គាត់​មាន​សិទ្ធិ​សង្ស័យ តែ​ខ្ញុំ​ក៏​ចង់​និយាយ​ថា​ច្រើន​ដង​ហើយ ដែល​គាត់ បរិហារកេរ្តិ៍​ប្អូន​ខ្ញុំ ពី​ម្តង​ទៅ​ម្តង ពេលខ្លះ​ពួក​ខ្ញុំ​ក៏​ពិបាក នឹង​ទ្រាំ​ដែរ​..! » ។​
​ជាមួយគ្នា​នោះ លោក ប៉ែន រស់ ដែល​ជា​បង​ប្រុស​បង្កើត​របស់ លោក ប៉ែន ចំ​រ៉ុង បាន​និយាយទៀតថា នា​ពេលកន្លងមក លោក សុ​ភិន បាន​វាយប្រហារ ប្រមាថ​ប្អូន​លោក គ្រប់ទិសទី បោះពាក្យ​ទៅតាម​វាយ​ប្អូន​លោក​ដល់​កន្លែង​ថត និង​ពាក្យ​ជាច្រើន​ទៀត ដែល​លោក​គិតថា ទស្សនិកជន និង​អ្នកសារព័ត៌មាន ប្រាកដ​ជា​បានឮ​ហើយ ទាំងអស់​នេះ​លោក និង​ប្អូន​មិន​ខ្វល់ ឬ​ក៏​គិត​ចង់ តប​ត​ដាក់​ពាក្យ​ប្តឹង​អី​ទេ តែ​លោក​គិតថា អ្នកច្បាប់​នៅ​ក្នុងស្រុក​យើង នឹង​ដឹង​ហើយ​ថា ទង្វើ​ដែល​គាត់ (​អ៊ិន សុ​ភិន​) ធ្វើ​នោះ ត្រូវ​ឬ​យ៉ាងណា ហើយ​ពួក​លោក ក៏​គ្មាន​ពេល​ទៅ​ធ្វើការ ប្តឹង​អី​ដែរ ពួក​លោក​មួយថ្ងៃៗ មានការ​រវល់​រកលុយ រក​មួយ​ថ្ងៃរ​ស់​មួយ​ថ្ងៃ មិន​ចង់​មាន​បញ្ហា​អ្វី​ទាំងអស់ ៕11221459_514661018683378_2254527279464331668_n 11986414_514660982016715_8773555977027258771_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya