ភ្នំពេញ៖ របាំងថ្មចែកទ្រូងផ្លូវ មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង នៅមុខផ្សារនាគមាសក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវរងការខូចខាត់អស់៣ កង់នឹងប្រះអស់ ៧ កង់ដោយត្រូវ រថយន្តស៊ិនទ្រីដឹកសំរាមមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់បាន បុករះយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៣ នឹង ១០ នាទីយប់រំលង
អាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៣។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តស៊ិនទ្រីដឹកសំរាមមួយគ្រឿង ពណ៌សលាយ បៃតង អត់ពាក់ស្លាកលេខបើកបរដោយបុរសម្នាក់ បានធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបើកបរក្នុងល្បឿនលឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះស្រាប់តែរេចង្កូត បុករបាំងថ្ម ចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យ ក្បាលរថយន្តផ្នែកខាងមុខឡើងទៅគើងពីលើរបាំងថ្ម ទៅមុខលែងរួច ។ ប៉ុន្តែក្នុងហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរនោះទេ ហើយលើសពីនេះក្រោយ កើតហេតុអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ដោយ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុធ្វើមិនដឹង។
សមត្ថកិច្ចបានបញ្ជាក់ថាបន្ទាប់ពីមានហេតុការណ៍នេះសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាល ជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងអូសយករថយន្តបង្កហេតុនេះទៅរក្សាទុកនៅការិយា ល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាគ្រោះថ្នាក់នេះ បង្កឡើងដោយសារអ្នកបើកបររថយន្តងងុយពេកទើបបានជាធ្វើឲ្យរេចង្កូតបុករបាំងដែកយ៉ាងពេញទំហឹងតែម្តង៕ ដោយ៖ ជាតិតា
» ព័ត៌មានជាតិ » អ្នកបើកឡានស៊ិនទ្រីដឹកសំរាមងងុយដេក បើកបុករបាំងថ្មចែកផ្លូវ