ភ្នុំពេញ៖ នៅវេលាម៉ោង12និង30នាទីយប់ឈានចូលថ្ងៃទី1ខែកញ្ញាឆ្នាំ2015 តាមបណ្តោយផ្លូវជាតិលេខ5ត្រង់ក្រុមហ៊ុនសុរាគាខ្មែ(SKD) ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឬស្សីកែវរាជធានីភ្នុំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើងដោយបុរស3នាក់ជិះរថយន្តសេរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ខ្មៅស្លាកលេខភ្នុំពេញ2L- 6155 បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថានៅម៉ោងប្រមាណជាជាង12យប់គេបានឃើញបុរសស្រវឹង3នាក់បានបើករថយន្តយ៉ាងលឿនក្នុងទឹសដៅពីត្បូងទៅជើងស្រាប់តែមកដល់ចំនុចមុខរោងចក្រសុរាគាខ្មែរ (SKD) រថយន្តបានបើកទៅបុកនិងរបងរបស់ក្រុមហ៊ុនបណ្តាលអោយបាក់1ផ្ទាំងធំនិងរថយន្តវិញបានក្រឡាប់3ទៅ4 ត្រឡប់ខ្ទេចទាំងស្រុង ចំនែកអ្នកដែលនៅក្នុងរថយន្តទាំងអស់ត្រូវបានខ្ទាតចេញពីឡានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ផងដែរ ដោយឡែករថយន្តត្រូវបានខាងចរាចរណ៌ក្រុងវាស់វែងនិងយកទៅរក្សារទុកដើមរងចាំម្ចាស់ចូលខ្លូនទៅដោះស្រាយសងសំណងខាងម្ចាស់របងដែលបុកនោះ៕
» ព័ត៌មានជាតិ » បុរសស្រវឹង៣នាក់ បើកឡានទៅបុកនិងរបងក្រុមហ៊ុននិងបណ្តាលឲ្យឡានក្រឡាប់