ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ផ្ទះ​ពលរដ្ឋ​នៅ​ម្តុំ​ឃ្លាំង​សាំង​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង​

ផ្ទះ​ពលរដ្ឋ​នៅ​ម្តុំ​ឃ្លាំង​សាំង​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង​

​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ខាងលិច​ជាប់​ក្រុមហ៊ុន​(​កាំ​ត្រង់​ស៊ី​ប​)​ភូមិ​ឃ្លាំ​សាំង សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឃ្លាំង​សាំង​សូ​គី​មិច របស់លោក ឧកញ៉ា សុខ គង់ ។​

 
​នៅក្នុង​ហេតុការណ៍​នោះ មាន​រថយន្ត​ជាច្រើន​គ្រេ​ឿ​ង​បានចេញ​អន្តរាគមន៍ គឺ​សរុប​ទាំងអស់​ចំនួន​១៤​គ្រឿង ទើប​អគ្គីភ័យ​អាច​គ្រប់គ្រង​បាន​ទាំងស្រុង នៅ​មោ​៉​ង​៤​រសៀល ។​

​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ស្មើរ​និង​៣​គ្រួសារ​ដែល​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​នោះ​ដោយ​គ្រួសារ​ទី​១​មានឈ្មោះ​វ៉​យ​ដា​រន​ត​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​៧៩​ដោយមាន​ទំហំ​១៥​ម៉ែត្រ​x១៥​ម៉ែត្រ​និង​ជា​ផ្ទះ​ដែល​នៅ​កណ្ដាល​និង​ទី​២​មានឈ្មោះ​ឡេង​ណា​រី​ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​០៨១​ដែលមាន​ទំហំ​៦​ម៉ែត្រ​x១០​ម៉ែត្រ​ដែលជា​ផ្ទះ​ដែល​នៅ​ខាងលិច​និង​ទី​៣​មានឈ្មោះ​គឹម​ភឿន​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​០៧៧​គឺជា​ផ្ទះ​ដែល​នៅ​ខាងកើត​និង​មាន​ទំហំ​៥​ម៉ែត្រ​x៧​ម៉ែត្រ​នោះ​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​រួមទាំង​ទ្រព្យសម្បត្តិ​ផ្សេង​ដែលមាន​នៅក្នុង​ផ្ទះ​ថែម​ទៀតផង​។​

 
​សមត្ថកិច្ច​បញ្ជាក់ទៀតថា មូលហេតុ​ដែល​បង្ករ​ឲ្យ​មាន​អគ្គី​ឆាបឆេះ គឺ​បណ្ដាលមកពី​ឆ្លង​ចរន្ដ​អគ្គីសនី​តាម​បណ្ដាញ​ខ្សែរ​ភ្លើង​ចេញពីផ្ទះ​ដែល​នៅ​កណ្ដាល​គេ​និង​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​វ៉​យ ដា​នេ​ត ។​

​ទោះ​ជាយា​៉​ង​នេះ​ក្តី អាជា្ញធ​មិនទាន់​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​អគ្គីភ័យ​បំផ្លាញ​ក្នុង​រយះពេល​១​មោ​៉​ង​នៅឡើយ​ទេ ៕sdfdfs sfds fsdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya