ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​មាន​ទំនាស់​ក្នុង​ក្រុម​គ្រួសារ​សំរេច​ចិត្ត​លេបថ្នាំ

ស្ត្រី​ម្នាក់​មាន​ទំនាស់​ក្នុង​ក្រុម​គ្រួសារ​សំរេច​ចិត្ត​លេបថ្នាំ

ព្រះសីហនុ ៖ ដោយសារតែ​មាន​រឿង​ទំនាស់​ក្នុង​គ្រួសារ​បន្តិច​បន្ទួ​ច ស្ត្រី​ម្នាក់​បាន​សំរេចចិត្ត​លេបថ្នាំ​ធ្វើអត្តឃាត កាលពី​ថ្ងៃ​ទី ៣១​ខែ សីហា ឆ្នាំ​២០១៥ ។​

​លោក នង ឌី​ណា​រ៉ា មេឃុំ​កែវផុស បានអោយដឹងថា ស្រី​ដែល​ជា​ជនរងគ្រោះ​មានឈ្មោះ ផា ស្រីមុំ ភេទ​ស្រី អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឬ​ទ្ធី​១ ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ។​

​លោក​មេឃុំ​បានអោយដឹង​បន្តទៀតថា ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​មក​សង្គ្រោះបន្ទាន់​នៅ​គ្លីនិ​កកំពង់ផែ​ឧកញ៉ា​ម៉ុង កែវផុស ហើយ​ក្រុម​គ្រូពេទ្យ​មមាញឹក​ធ្វើការ​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា ។​

​មុនពេល​កើតហេតុ ស្រី​រងគ្រោះ​មាន​រឿង​ទំនាស់​ពាក្យសំដី​ជាមួយ​ក្រុម​គ្រួសារ ដូច​សព​ដង រួច​ក៍​បាន​សំរេចចិត្ត​លេបថ្នាំ​ធ្វើអត្តឃាត ដោយ​មិន​បាន​ពិចារណា ដោយសារ​ក្រុម​គ្រួសារ​ឃើញ​ហេតុការណ៍​បាន​ទាន់ពេលវេលា ក៍​បញ្ជូន​ទៅ​សង្គ្រោះ​បាន​ទាន់ពេលវេលា ហើយ​ទង្វើ​មិន​គប្បី​នេះ​ដោយសារ​តែ​គាត់​មិនបាន​ធ្វើ​ការពិចារណា​អោយបាន​ល្អិតល្អន់​បន្តិច  មុន​និង​ឈាន​សំរេចចិត្ត​លេបថ្នាំ​ធ្វើអត្តឃាត ៕31-08-201555841

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya