ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​ម្នាក់​មិនបាន​សម្រេច

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​ម្នាក់​មិនបាន​សម្រេច

​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​ទំនប់ទឹក​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​មិនបាន​សម្រេច ពេលដែល​នារី​រងគ្រោះ​កំពុងតែ​ជិះ​ម៉ូតូ​តាមផ្លូវ​ជាមួយ​មិត្តភក្តិ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេង​២៧១ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ទី​១​មានឈ្មោះ ជា ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ក្បាល​ទំនប់ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២​មានឈ្មោះ លី ចាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លេខ​៦៦៨​នៅ​ម្ដុំ​ក្បាល​ទំនប់ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានន័យ មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​នារី​រងគ្រោះ​មិនបាន​ស្គាល់​អត្ត​ញា្ញ​ណ​នោះទេ ។​

 

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​បញ្ចូនទៅ​អធិការ​ខណ្ឌចំការមន និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕fsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya