ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ចោរ​ប្រដាប់អាវុធ ជិះ​រថយន្ដ​ចូល​ប្លន់ ផ្ទះ​ទិញ​លក់ គ្រឿង​សមុទ្រ អស់​ជាង​១​ម៉ឺន​ដុល្លារ​

ចោរ​ប្រដាប់អាវុធ ជិះ​រថយន្ដ​ចូល​ប្លន់ ផ្ទះ​ទិញ​លក់ គ្រឿង​សមុទ្រ អស់​ជាង​១​ម៉ឺន​ដុល្លារ​

​ព្រះសីហនុ ៖ ចោរប្លន់​៤​នាក់ ប្រដាប់​ដោយ​អាវុធ​និង​ជិះ​រថយន្ដ​មួយគ្រឿង បាន​ចូលទៅ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ទិញ​លក់​គ្រឿង​សមុទ្រ​ទាំង​កណ្ដាលថ្ងៃត្រង់ យកលុយ​ប្រមាណ​ជាជាង​១​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​តាម​រុករក តែ​នៅ មិនទាន់​ប្រទះ​ក្រុមចោរប្លន់​ខាងលើនេះ ឡើយ ។​

 

​ករណី​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ ផ្ទះ​ជនរងគ្រោះ​រកស៊ី​ទិញ​លក់​ផល​នេសាទ សមុទ្រ​នៅ​ភូមិ​រំដួល​ជើងភ្នំ តំបន់​ទំនប់រលក ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ដ ព្រះសីហនុ ។​

 
​ជនល្មើស​មាន​គ្នា​យ៉ាងតិច​ចំនួន​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​និង​ជិះ​រថយន្ដ​មួយ គ្រឿង បាន​ចូលទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ យកលុយ​កាក់​នៅក្នុង​ផ្ទះ​របស់​ជនរងគ្រោះ តែ​មិនបាន​ផ្ទុះអាវុធ​ធ្វើ​ជនរងគ្រោះ​មាន គ្រោះថ្នាក់​នោះឡើយ ដោយ​គ្រាន់តែ​ភ្ជង់​ប្លន់ យកតែ​ប៉ុណ្ណោះ ។​

 
​តាម​ការអះអាង​ពី​ភាគី​ម្ចាស់ផ្ទះ គឺ​ក្រុម ចោរ​បាន​យក​អស់​លុយ​ដុល្លារ​ជាង​១​ម៉ឺន លុយ បាត​ចំនួន​៨០០០​បាត និង​ប្រាក់រៀល ចំនួន ២​លាន​រៀល រួមទាំង​គ្រឿងអលង្កា​មួយចំនួន ទៀត ហើយក៏​នាំគ្នា​ជិះ​រថយន្ដ​គេចខ្លួន​ឆ្ពោះ ទៅ​ផ្លូវ​ស្ទឹងហាវ​បាត់អស់​ទៅ ៕gsee sfd sdfsxs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya