បន្ទាយមានជ័យ ៖ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង២និង៤០នាទីយប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ នៅទល់មុខ អគ្គិសនីកម្ពុជាភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។ ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សលាយខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខបន្ទាយមាន ជ័យ 1I-2228 ម្ចាស់ទើបតែទិញបាន១០ ថ្ងៃត្រូវបានចោរចាក់សោបន្ទប់កាច់ សោកយកទៅបាត់ ខណៈម្ចាស់ដេកលង់ លក់មិនដឹងខ្លួន ។
លោកនាយរងប៉ុស្ដិ៍សង្កាត់ទឹកថ្លាបានបន្ដទៀតថា លុះព្រឹកឡើងរាយការណ៍ទៅ លោកអធិការនគរបាលក្រុងសិរីសោភ័ណ ឱ្យចាត់កម្លាំងចុះស្រាវជ្រាវរកម្ចាស់ ម៉ូតូ ទើបដឹងថាឈ្មោះ ភូ ឈុនលី អាយុ ២៧ឆ្នាំ ប្រកបមុខរបរអ្នកកាប់ជ្រូក រស់ នៅភូមិ-សង្កាត់ខាងលើជាម្ចាស់ម៉ូតូ ។
លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណបាន ប្រាប់ឱ្យដឹងដែរថា ករណីចោរចូលយកម៉ូតូនេះ គឺគួបផ្សំដោយសារការធ្វេស ប្រហែសរបស់ម្ចាស់ផ្ទះទុកសោនៅក្នុងបន្ទប់ក្រោមផ្ទះទើបចោរមានឱកាសធ្វើសកម្មភាពលួចយកម៉ូតូទៅបានយ៉ាងងាយស្រួល ៕ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ចោរកាច់សោកយកម៉ូតូប៉ះចំកម្លាំងនគរបាលប៉ុស្កិ៍សង្កាត់ទឹកថ្លាដែលល្បាតចាប់បាន