ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » រថយន្ត​មួយគ្រឿង​បុក​បុរស​សរសៃប្រសាទ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម៌​

រថយន្ត​មួយគ្រឿង​បុក​បុរស​សរសៃប្រសាទ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម៌​

​ពោធិ៍សាត់ ៖ បុរស​សរសៃប្រសាទ​ម្នាក់​ត្រូវ​រថយន្តបុក​ខ្ទាត​ពី​ថ្នល់​ជាង​២០​ម៉ែត​ស្លាប់​យ៉ាង​អាណោចអាធម៌​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​ទាបភ្លឺ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​រថយន្ត​បង្ក​នោះបាន​បើក​គេច​បាត់ស្រមោល​។​

 

​បុរស​ម្នាក់​ដែល​ខូច​សរសៃប្រសាទ​តែងតែ​ដើរ​រាតត្បាត​តាម​ភូមិ​ឃុំខ្លួន​រស់នៅ​នោះ​។ បាន​ឆ្លងផ្លូវ​ដល់​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​រថយន្ត​អត់​ស្គាល់​ម៉ាក​បុក​បើ​ង​ចេញពី​ថ្នល់ជាតិ​លេខ​៥​ទៅខាង​ជើង​ផ្លូវ​ជាង​២០​ម៉ែត្រ​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅត្រង់ ចំនុច​បង្គោល​គឺ​ឡូ​ម៉ែត្រ​លេខ​១៤៤​និង​១៤៥​ក្នុងភូមិ​សាស្ត្រ​ខាងលើ​។ ភ្លាមនោះ​កម្លាំង​នគរបាល​យើង​នឹង​ប្រជា​ការពារ​ភូមិ​នាំគ្នា​ទៅ​ចំនុច​នោះ ក៏​នាំគ្នា​ស្រងាកចិត្ត​ដោយ​ជនរងគ្រោះ​នេះ​ជា​មនុស្ស​ខូច​សរសៃប្រសាទ​ដែល​ក្រុម​លោក​យក​រូបគេ​ឲ្យ​ទៅ​ដេក​ក្នុង​វត្ត (​ជ័យ​លួង​បន់​) ហើយ​បែរជា​ត្រឡប់​ដើរទៅ​ទីនោះ​វិញ​ក៏ត្រូវ​រថយន្ត បុក​ស្លាប់​តែម្ដង​។​

 
​សព​ជនរងគ្រោះ​នេះ​បាន​រក្សាទុក​នៅ​កន្លែងកើតហេតុ​ហើយ​កម្លាំង​លោក​បានផ្ដល់​ព័ត៌មាន​ឲ្យ​ទៅ​ប៉ុន្តែ​រដ្ឋបាល​ឃុំ​កំពង់​លួង​ឲ្យ​ដំណឹង​នេះ​ទៅ​ក្រុមគ្រួសារ​យក​សព​នេះ​ទៅ​លំនៅដ្ឋាន​ធ្វើបុណ្យ​៕

fg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya