ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្លាប់ ជា​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​

បុរស​ម្នាក់​ស្លាប់ ជា​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​

​ស្រុក​កោះធំ​៖ កាលពី​ថ្ងៃ​ទី​៣១​ខែ​០៨​ឆ្នាំ​២០១៥ កើតហេតុ នៅ​ថ្ងៃ​ទី​៣០​ខែ​០៨​ឆ្នាំ​២០១៥ វេលា​ម៉ោង​០២​និង​៤០​នាទី នៅ​ចំណុច​ចុង​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី​ស្រុក​កោះធំ ខេត្ត​កណ្ដាល ។​
​ជនរងគ្រោះ​ឈ្មោះ យ​ន​ឃឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រែក​​ថ្មី ឃុំ​ព្រែក​ថ្មី​ស្រុ កោះធំ​ខេត្ត​កណ្តាល ត្រូវ​បាន​ជនសង្ស័យ​លើក​យក​សាកសព ចេញ​ពី​ទីកន្លែង​កើត​​ហេតុ​។ ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​)​សភាព​នៃ​រឿងហេតុ​កាលពី​ថ្ងៃ​ទី​២៩.០៨.២០១៥ វេលា​ម៉ោង​២៤.០០​នាទី​​ជនរងគ្រោះ​បាន​ចេញដំណើរ​ពី​ផ្ទះ​តែ​ម្នាក់ឯង​ដោយ​ជិះ​កង់​មក​ចំការ​ដើម្បី​ដើរ​បាញ់​សត្វ​កណ្កុរ​។ លុះ​មក​​ដល់​ចំណុច​ចុង​ដីចំការ​ឈ្មោះ​គិត ស្ថិតនៅ ចុង​ព្រែក​តា​ហ៊ីង​ភូមិ​ព្រែក​តា​ហ៊ីង​ឃុំ​ព្រែក​ថ្មី ជនរងគ្រោះ​ក៍​​ដើរ​ទៅ​ប៉ះ​នឹង​ខ្សែលួស ដែល​គេ​រាយ​ឆក់​កណ្តុរ ហើយ​ក៏​ស្រែក​ឲ្យគេ​ជួយ ពេលនោះ​មាន​ឈ្មោះ ស្រ៊ន ស្រី នៅ​ចាំចំការ ព្ញុ​សូរ​ស្រែកហៅ​ឲ្យជួយ ក៏​ចេញពី​ចំការ មក​រក​មើល​តែ​ពុំ​ឃើញ រួច​ក៏​នាំគ្នា​០២ នាក់ ទៀត​មាន​ឈ្មោះ​ឈួន ឆន​និង​ឈ្មោះ​ស្រ៊ន ថន ដើរ​រក​មើល ក៍​ឃើញ ជនរងគ្រោះ យ​ន ឃឿន ដួល​ស្លាប់​ជាប់​និង​ខ្សែលួស រួច​អ្នក​ទាំង​០៣ ក៍រត់​ទៅ​ប្រាប់​ក្រុម​គ្រួសារ លុះ​ត្រឡប់​មក​ដល់​កន្លែង កើតហេតុ​វិញ ស្រាប់តែ​បាត់​សព រក​មិនឃើញ ដោយ​ជនសង្ស័យ​បាន​យក​សព ចេញពី​កន្លែងកើតហេតុ ទម្លាក់​ក្នុង​ទឹក​ព្រែក និង​បាន​រើ​ខ្សែលួស​ដែល​ដាក់​ឆក់​កណ្តុរ​នោះ ចេញពី​កន្លែងកើតហេតុ​​មុន​កម្លាំង​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ទៅដល់ ។​
​លុះ​នៅ​ថ្ងៃទី​៣១​ឆ្នាំ​០៨​ឆ្នាំ​២០១៥​ម៉ោង​៦.០០​នាទី ក្រុមគ្រួសារ ជនរងគ្រោះ បាន​តាម រកឃើញ​សាកសព​ជនរងគ្រោះ អណ្ដែត​ទឺក​នៅ​ចំណុច ក្នុង​ស្ទឺងស្លែង ក្នុងភូមិ​បា​ស្រែ ឃុំ​បា​ស្រែ​ស្រុក​អង្គ​បូរី ខេត្តតាកែវ ដែល​មាន​ចម្ងាយ ពី​កន្លែងកើតហេតុ​៨.០០០​ម៉ែត្រ ហើយ​ក្រុម​គ្រួសារ បាន​ដឹក​សាកសព​មក​លំនៅដ្ឋាន រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ជុំនាញ​ដើម្បី​ពិនិត្យ​សាកសព ក្នុង​នោះ​សមត្ថកិច្ច ពិនិត្យឃើញ បាតដៃ​ស្ដាំ​ដាច់​រលាត់​ប្រវែង​៣​ស​.​ម​ខ្លោចរ​បក​ដល់​សាច់ ស្នាម​មុត​ក្រោម​ដោះ​ផ្នែក​ខាងឆ្វេង​ប្រវែង​១០​ស​.​ម ទ​ទឺង​៣​ស​.​ម ជម្រៅ​ដល់​ឆ្អឺង​ជំនី ស្នាម​រលាត់​សើ​ស្បែក​លើ​ខ្នងដៃ​និង​កដៃ​ខាងឆ្វេង​រាង រង្វង់​ចំនួន​០៣​កន្លែង ស្នាម​រលាត់​សើ​ស្បែក​លើ​ខ្នង​ដៃស្ដាំ​រាង​រង្វង់​មូល​០១​កន្លែង ស្នាម​រលាត់​ដាច់​សក់ ចំ​បន្ទូល​
​ក្បាល រាង​មូល​ទំហ៊ំ​៦​ស​.​ម ។ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ទៀតឡើយ ។​
​យោង​តាម​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិច្ចយ​លើ​សាកសព ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​
​ឆក់ ចរន្ត​អគ្គីសនី ខ្សែលួស​រាយ ឆក់​កណ្តុរ​ពិតប្រាកដ​មែន​៕
11954790_1898514633706881_3811982768464448711_n 11988337_1898514610373550_4401669259109794306_n 11988575_1898514510373560_4379962630999535152_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya