ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ល្បិច​ខ្ចី​ម៉ូតូ​ទៅ​ដូរ​កំប៉ុង​ហ្គាស យក​ម៉ូតូ​ទៅ​បញ្ចាំ ទីបំផុត​ជាប់​ខ្នោះដៃ​ទាំង​២​នាក់​

ល្បិច​ខ្ចី​ម៉ូតូ​ទៅ​ដូរ​កំប៉ុង​ហ្គាស យក​ម៉ូតូ​ទៅ​បញ្ចាំ ទីបំផុត​ជាប់​ខ្នោះដៃ​ទាំង​២​នាក់​

​ភ្នំពេញ​៖ ហេតុការណ៍​ចាប់ខ្លួន​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥ ស្ថិត​នៅ​ផ្ទះសំណាក់​ស្វីត​ធី សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។
​ជ​រងគ្រោះ​ឈ្មោះ ឡុញ ប្រុស​មាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ល្ងាច បាន​ជិះ​ម៉ូតូ​ម៉ា​កនិច ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ ១DD០៦៧៦ ទៅលេង​ផ្ទះ​ជនសង្ស័យ ឈ្មោះ​គឹម រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។ ពេលនោះ​ឈ្មោះ គឹម រតនា បាន​ប្រើល្បិច​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ថា ទៅ​ដូរ​កំប៉ុង​ហ្គាស​មួយ​ភ្លែត​រួច​ក៏​បាត់​រហូត​ដល់​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៦​និង​៣០​នាទី ទើប​ឃើញ​ជន​សង្សយ័​២​នាក់​នៅ​ផ្ទះសំណាក់​ស្វីត​ធី សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុ​ស្ត៍វាល​ស្បូវ​ចាត់ការ​តាម​ច្បាប់​តែ​ម្តង ។ នៅពេល​ខ្ចី​បាន​ម៉ូតូ ហើយ​នោះ ខ្លួន​បាន​ជិះ​ទៅ​ជួប​គ្នា​គេ​ម្នាក់ទៀត ឈ្មោះ មុត ចិន្តា អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នាំគ្នា​ជិះ​ទៅ​បញ្ចាំ​កុងទ័​រ​ម៉ូតូ​បាន​១០​ម៉ឺន​រៀល រួច​ក៏​នាំគ្នា​ជិះ​យក​ម៉ូតូ​នេះ​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ​បាន​លុយ ២០០​ដុល្លារ បន្ថែមទៀត យក​លុយ​ចែក​គ្នា​ចាយ​អស់ ហើយ​ក៏​ត្រូវ​ចាប់ខ្លួន​តែម្តង ៕chbaompov

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya