ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សាលាឧទ្ទរណ៍​នឹង​បើក​សវនាកា​រលើបណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ របស់លោក ហុង សុខ​ហួរ ថ្ងៃ​២ ខែកញ្ញា​នេះ

សាលាឧទ្ទរណ៍​នឹង​បើក​សវនាកា​រលើបណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ របស់លោក ហុង សុខ​ហួរ ថ្ងៃ​២ ខែកញ្ញា​នេះ

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៥ ខាងមុខនេះ ។ ជនជាប់ចោទ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ទាក់ទង នឹង​ផែនទី និង​សន្ធិសញ្ញា​ឆ្នាំ​២០០៥ រវាង​កម្ពុជា​-​វៀតណាម​។​
​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥​ខាងមុខនេះ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ ជំនុំជម្រះ​លើ​បណ្តឹងឧទ្ធរណ៍​ទាក់ទង នឹង​ដីកា​សម្រេច​ឃុំខ្លួន លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស សមរង្ស៊ី ដែល​ធ្វើឡើង​ដោយ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​លោក ហុង សុខ​ហួរ ត្រូវបាន​នគរបាល​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៦៖០៥​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​សីហា ឆ្នាំ​២០១៥ ចេញ​ផ្ទះ​សមាជិក​សភា​មួយរូប នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ តុលាការ​បាន​ចោទ​បី​បទល្មើស ដែល​អាច​ប្រឈម​នឹង​ទោស​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ ក្នុង​ពន្ធនាគារ​ប្រសិន​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​មែន​៕MrMSP-1176

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya